អ៊ុយក្រែនបង្កើនថវិការការពារជាតិឆ្នាំ២០១៥


អ៊ុយក្រែនបង្កើនថវិការការពារជាតិឆ្នាំ២០១៥ - ảnh 1
អ៊ុយក្រែនបង្កើនថវិការការពារជាតិឆ្នាំ២០១៥ (Sputnik News)

        Vovworld-នាថ្ងៃទី២០ធ្នូ អគ្គលេខាធិការក្រុមប្រឹក្សាន្តិសុខជាតិនិងការពារ​ជាតិ​​
អ៊ុយក្រែនលោក Oleksander Turchynov បានឲ្យដឹងថា ប្រទេសនេះគ្រោង​នឹងចំណាយ
ចំនួនប្រាក់៥ពាន់៥រយលានដុល្លារអាមេរិកស្មើនឹង៥%នៃថវិការដ្ឋសំរាប់កំលាំងកង
ទ័ពនិងកំលាំងអនុវត្តច្បាប់ក្នុងឆ្នាំ២០១៥ទន្ទឹមនឹងនោះអនុវត្តបែបបទកាតព្វកិច្ច
យោធា។

        មុននោះនាថ្ងៃទី១២ធ្នូ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនលោក Stepan Poltorak
 បានអំពាវនាវបង្កើនជា២ដងថវិការរដ្ឋការពារជាតិក្នុងឆ្នាំ២០១៥ តាម​នោះអនុញាត្តឲ្យ
កងទ័ពនៃប្រទេសនេះទិញអាវុធពីបរទេសនិងបំពាក់ល្អជាង​ដើម្បីត្រៀមជាស្រេច
ទប់ទល់នឹងកំលាំងទាមទាឯករាជ្យនៅភាគខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ