អ៊ីរ៉ង់ធ្វើសមយុទ្ធយោធានៅភាគខាងលិច

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA បានរាយការណ៍ថា កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់កំពុងធ្វើសមយុទ្ធយោធានៅភាគខាងលិចនៃប្រទេស ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយអ៊ីស្រាអែល។

អ៊ីរ៉ង់ធ្វើសមយុទ្ធយោធានៅភាគខាងលិច - ảnh 1សមយុទ្ធរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) នៅក្នុងខេត្ត Sistan និង Baluchestan ភាគអាគ្នេយ៍ប្រទេសអ៊ីរ៉ង់ (រូបថត៖ AFP/TTXVN)

សមយុទ្ធនេះបានចាប់ផ្តើមនៅថ្ងៃទី ៩ ខែសីហា ហើយត្រូវបានរំពឹងថានឹងមានរយៈពេលរហូតដល់ថ្ងៃទី ១៤ ខែសីហា ដែលធ្វើឡើងនៅក្នុងខេត្ត Kermanshah ជាប់ព្រំដែនប្រទេសអ៊ីរ៉ាក់។ សមយុទ្ធនេះមានគោលបំណងបង្កើនការត្រៀមខ្លួនប្រយុទ្ធ និងបង្កើនការប្រុងប្រយ័ត្ន។ សមយុទ្ធនេះធ្វើឡើងក្នុងបរិបទដែលអ៊ីរ៉ង់បានប្រកាសថា នឹងចាត់វិធានការឆ្លើយតបនឹងអ៊ីស្រាអែល បន្ទាប់ពីមេដឹកនាំនយោបាយនៃចលនាហាម៉ាសអ៊ីស្លាម លោក Ismail Haniyeh ត្រូវបានគេធ្វើឃាតនៅទីក្រុងតេអេរ៉ង់កាលពីថ្ងៃទី ៣១ ខែកក្កដា។ អ៊ីរ៉ង់ និងក្រុមហាម៉ាស់បានចោទប្រកាន់អ៊ីស្រាអែលថា ជាអ្នកនៅពីក្រោយឧប្បត្តិហេតុនេះ ខណៈដែលអ៊ីស្រាអែលមិនបានសារភាព ឬបដិសេធការចោទប្រកាន់នោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ