អ៊ីរ៉ង់និងអង់គ្លេសបើកស្ថានទូតនៅប្រទេសនិមួយៗឡើងវិញ
|
អ៊ីរ៉ង់និងអង់គ្លេសបើកស្ថានទូតនៅប្រទេសនិមួយៗឡើងវិញ (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៣ សីហា ស្ថានទូតអ៊ីរ៉ង់ប្រចាំនៅទីក្រុងឡុងបានបើក
ឡើងវិញ។ នាថ្ងៃដដែល ស្ថានទូតអង់គ្លេសប្រចាំនៅ Tehran ក៏បានចាប់ផ្តើម
សកម្មភាពឡើងវិញផងដែរ។ តាមគំរោង ប្រទេសទាំងពីរនឹងតែងតាំងឯកអគ្គរដ្ឋ
ទូតនាពេលខាងមុខ។ ភារៈធារីរបស់អ៊ីរ៉ង់ប្រចាំនៅក្រុង ឡុង លោក Mohammad
Hassan Habibollahzadeh និងអនុរដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ លោក Mehdi Danesh
Yazdi បានចូលរួមពិធីបើកស្ថានទូតអ៊ីរ៉ង់ប្រចាំនៅ អង់គ្លេសឡើងវិញ។ នាថ្ងៃដ
ដែល រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Philip Hammond ក៏បានចូលរួមពិធីបើក
ស្ថានទូតអង់គ្លេសប្រចាំនៅ Tehran ផងដែរ។ ការបើកឡើងវិញស្ថានទូតនៅ
ប្រទេសនិមួយៗបានគួសសម្គាល់ការខំប្រឹងប្រែងកែលំអរទំនាក់ទំនងការទូត
ទ្វេភាគីររវាងអ៊ីរ៉ង់និងអង់គ្លេសក្រោយរយៈពេល ៤ ឆ្នាំត្រូវបានផ្អាក។ តាមគំរោង
លោក Hammond នឹងធ្វើសន្និសីទកាសែត រួមជាមួយសមភាគីប្រទេសម្ចាស់ផ្ទះ
លោក Javad Zarif និងជួបសន្ទនាជាមួយ ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan
Rouhani ៕