អ៊ីរ៉ង់ប្តេជ្ញាទទួលឲ្យបានកិច្ចព្រមព្រៀងនុយគ្លេអ៊ែរជាមួយក្រុម P5+1

អ៊ីរ៉ង់ប្តេជ្ញាទទួលឲ្យបានកិច្ចព្រមព្រៀងនុយគ្លេអ៊ែរជាមួយក្រុម P5+1 - ảnh 1
ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani (Reuters)


        Vovworld-នាថ្ងៃទី១០មិថុនា ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani ឲ្យ​​ដឹង
ថា ប្រទេសនេះនឹងខំប្រឹងប្រែងសំដៅទទួលឲ្យបានកិច្ចព្រមព្រៀងនុយគ្លេអ៊ែ​រ​មួយ
ជាមួយក្រុម P5+1 (រួមមានប្រទេសចំនួន៥ជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សា
សន្តិសុខ​និងអាល្លឺម៉ង់)។ ថ្លែងមតិនៅវេទិការអង្គភាពអាជីវកម្មនៅរដ្ឋធានី Ankara
របស់​ទួរគី ប្រធានាធិបតី Rouhani អះអាងថា​ Tehran នឹងតាមដានដល់ចប់ចុងកិច្ច​ព្រមព្រៀងនុយគ្លេអ៊ែមួយជាមួយ P5+1 និងត្រៀមខ្លួនជាស្រេចចរចារដើម្បីស្វែង​រកដំណោះស្រាយឲ្យការខ្វែងគំនិត ក៏ដូចជាបញ្ចប់វិធានការដាក់ទុណ្ឌកម្ម​អយុត្តិធម៍របស់លោកខាងលិចទៅលើប្រទេសនេះ។

        នាថ្ងៃដ៏ដែល អ៊ីរ៉ង់បានឲ្យដឹងថានឹងដំណើរការចរចារដោយឡែកជាមួយ
​បារាំង រុស្ស៊ី​អាល្លឺម៉ង់អំពីកម្មវិធីនុយគ្លេអ៊ែរនៃប្រទេសនេះ។ គោលដៅនៃ​ការ​ចរចារទ្វេភាគីនេះគឺសំដៅស្វែងរកវិធានការកាត់បន្ថយការខ្វែងគំនិតដែលបាន​រារាំងការវិវឌ្ឍន៍ក្នុងការចរចារអំពីកម្មវិធីនុយគ្លេអ៊ែររបស់អ៊ីរ៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ