អ៊ីរ៉ង់បានឲ្យដឹងថា មិនមានការខូចខាតពីការ​បំផ្ទុះ​នៅភូមិភាគ​កណ្ដាល​នៃប្រទេស​នេះឡើយ

(VOVWORLD) - មន្ត្រីអាមេរិកបានអះអាងថា ឧប្បត្តិហេតុដែលទើបតែកើតឡើងនៅអ៊ីរ៉ង់ គឺជាការវាយប្រហារដែលអ៊ីស្រាអែលបានធ្វើឡើង សំដៅតបតវិញការវាយប្រហារដោយមីស៊ីល និង UAV កាលពីថ្ងៃទី ១៤ ខែមេសារបស់អ៊ីរ៉ង់មកលើប្រទេសនេះផងដែរ។
អ៊ីរ៉ង់បានឲ្យដឹងថា មិនមានការខូចខាតពីការ​បំផ្ទុះ​នៅភូមិភាគ​កណ្ដាល​នៃប្រទេស​នេះឡើយ - ảnh 1មីស៊ីលត្រូវបានបាញ់ចេញពីប្រទេសអ៊ីរ៉ង់ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែលនៅល្ងាចថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៤។ រូបថតរូបភាព៖ IRNA/TTXVN

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ នាថ្ងៃទី ១៩ មេសា បានឲ្យដឹងថា ការបំផ្ទុះនៅទីក្រុងភូមិភាគកណ្ដាល Isfahan របស់ប្រទេសនេះ នាព្រឹកព្រលឹមថ្ងៃដដែល មិនបណ្ដាលឲ្យមានការខូចខាតដ៏ធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់ឡើយ។ ក្នុងពេលនោះ មន្ត្រីរដ្ឋាភិបាលអាមេរិក បានបញ្ជាក់ថា ការបំផ្ទុះបានកើតចេញពីការវាយប្រហារតបតវិញពីភាគីអ៊ីស្រាអែល។

ទីភ្នាក់ងារសារព័ត៌មានធំៗដូចជា IRNA និង FARS នាព្រឹកនេះ (១៩ មេសា) បានដកស្រង់ប្រសាសន៍របស់មន្ត្រីនៃប្រទេសនេះដោយបញ្ជាក់ព័ត៌មានថាយ៉ាងហោចណាស់មានការបំផ្ទុះចំនួន ៣ បានកើតឡើងនៅទីក្រុង Isfahanភូមិភាគកណ្តាលនៃប្រទេសនេះ ហើយ កងទ័ពអ៊ីរ៉ង់បានបើកប្រព័ន្ធការពារដែនអាកាសបាញ់ទម្លាក់យន្តហោះដ្រូន (UAV) មួយចំនួន សំដៅទៅលើអ៊ីរ៉ង់ ព្រមទាំងបានបិទដែនអាកាសក្នុងរដ្ឋធានី Tehran ទីក្រុង Isfahan និង Shiraz ។ ការបំផ្ទុះនានាមិនបណ្តាលឱ្យមានការខូចខាតគួរឲ្យកត់សម្គាល់ណាមួយឡើយ។នាព្រឹកថ្ងៃដដែល ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិកបានឲ្យដឹងថា មន្ត្រីអាមេរិកបានអះអាងថា ឧប្បត្តិហេតុដែលទើបតែកើតឡើងនៅអ៊ីរ៉ង់ គឺជាការវាយប្រហារដែលអ៊ីស្រាអែលបានធ្វើឡើង សំដៅតបតវិញការវាយប្រហារដោយមីស៊ីល និង UAV កាលពីថ្ងៃទី ១៤ ខែមេសារបស់អ៊ីរ៉ង់មកលើប្រទេសនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ