អ៊ីរ៉ង់ព្រមានបន្តកាត់បន្ថយការសន្យារបស់ខ្លួនក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

(VOVWORLD) - នាថ្ងៃទី ២២ ខែធ្នូ លេខាធិការក្រុមប្រឹក្សាសន្តិសុខកំពូលជាតិ អ៊ីរ៉ង់លោក Ali Shamkhani បានព្រមានថាអ៊ីរ៉ង់នឹងអនុវត្តជំហានទី ៥ សំដៅបង្រួញការ ប្តេជ្ញារបស់ទីក្រុង Tehran តាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាប្រវត្តិសាស្ត្រដែលបានចុះហត្ថលេខាជាមួយបណ្តាប្រទេសមហាអំណាចនៅលើពិភពលោកកាលពីឆ្នាំ ២០១៥ ប្រសិន បើបណ្តាប្រទេសអឺរ៉ុបចូលរួមក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ ដោយគ្មានវិធានការជាក់ស្តែងណាមួយដើម្បីសង្គ្រោះទុកឯកសារនោះទេ។
អ៊ីរ៉ង់ព្រមានបន្តកាត់បន្ថយការសន្យារបស់ខ្លួនក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ - ảnh 1 លេខាធិការក្រុមប្រឹក្សាសន្តិសុខកំពូលជាតិ អ៊ីរ៉ង់លោក Ali Shamkhani (រូបថត៖ TTXVN)

លោក Ali Shamkhani បានលើកច្បាស់ថាប្រទេសអ៊ីរ៉ង់បានចាប់ផ្តើមជំហានផ្សេងៗគ្នា សំដៅកាត់បន្ថយការប្តេជ្ញាស្តីពីនុយក្លេអ៊ែររបស់ខ្លួនដើម្បីរក្សាតុល្យភាពនៃកិច្ចសន្យាចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឬហៅថា ផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) ហើយប្រសិនបើ អឺរ៉ុបខកខានមិនបំពេញកាតព្វកិច្ចរបស់ខ្លួននោះ អ៊ីរ៉ង់នឹងអនុវត្តជំហានទី៥ នេះ។ យោងតាមលោក Ali Shamkhani បានឲ្យដឹងថា បន្ទាប់ពីសហរដ្ឋអាមេរិកដកខ្លួនចេញពី កិច្ចព្រមព្រៀង JCPOA ប្រទេសអឺរ៉ុបទាំង ៣ ដែលបានចូលរួមក្នុងកិច្ចព្រមព្រៀងនេះ បានសន្យាធានាផលប្រយោជន៍ខាងសេដ្ឋកិច្ចរបស់អ៊ីរ៉ង់តាមកិច្ចព្រមព្រៀង JCPOA ព្រមទាំងរក្សាកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ