អ៊ីរ៉ង់៖ ការចរចារអំពីបញ្ហានុយក្លេអ៊ែរពិបាកទទួលបានលទ្ធផល
|
អ៊ីរ៉ង់៖ ការចរចារអំពីបញ្ហានុយក្លេអ៊ែរពិបាកទទួលបានលទ្ធផល (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ១៨ កុម្ភៈ ក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា៖ នាបច្ចុប្បន្ន មិនទាន់ទទួលបានកិច្ចព្រមព្រៀងអំពីបញ្ហានុយក្លេអ៊ែរណាមួយឡើយជាមួយក្រុម
P5+1 នៅវង់ចរចារថ្មីបំផុតនៅទីក្រុង Vienne អ៊ូស្រ្តីស។ តាមអ្នកនាំ ពាក្យក្រសួងការ
បរទេសអ៊ីរ៉ង់ លោកស្រី Marizeh Afkham បានឲ្យដឹងថា៖ ភាគីអ៊ីរ៉ង់មិនសង្ឃឹមវង់
ចរចារថ្មីនេះនឹងទទួលបានលទ្ធផលជាប់រហ័រទេ។ ពីព្រោះ នេះគឺជាដំណើរការយូរ
អង្វែងនិងស្មុគស្មាញនិងភាគីនានាត្រូវអនុវត្តដោយប្រុង ប្រយ័ត្ន។ លោកស្រី Afkham
បានអះអាងថា៖ កម្មវិធីយោធានិងការពារប្រទេស របស់អ៊ីរ៉ង់មិនទាក់ទិនដល់ការ
ចរចារអំពីកម្មវិធីនុយក្លេអ៊ែរទេ។ ក្នុងពេលនោះ អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុក
បណ្ដាបញ្ហាគត្តិយុត្តនិងអន្តរជាតិ លោក Abbas Araqchi បានឲ្យដឹងថា៖ វង់ចរចារថ្មី
បានចាប់ផ្តើមល្អនិងប្រមូលផ្តុំទៅលើការរៀប ចំរបៀបវារៈមួយ។ អ៊ីរ៉ង់ត្រៀមខ្លួនជា
ស្រេចបង្ហាញភ័ស្តុតាងជាមួយក្រុម P5+1 អំពី កម្មវិធីនុយក្លេអ៊ែរសន្តិភាពរបស់ខ្លួន
ក៏ដូចជា សន្យាគ្មានពេលដែលផ្តល់ប្តូរទៅលើ គោលដៅគ្មានសន្តិភាពផ្សេងទៀតទេ។
លោក Araqchi បានបដិសេធព័ត៌មានអំពីការដែលកម្មវិធីនុយក្លេអ៊ែរនិងបណ្ដារោងចក្រនៅ
ប្រទេសនេះត្រូវបានបំផ្លាញចោល៕