អឺរ៉ុបអំពាវនាវឱ្យអ៊ីរ៉ង់ការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែរ
(VOVWORLD) - ក្នុងបណ្ដាការចរចាជាមួយរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Javad Zarif នៅ ទីក្រុង New Delhiនោះ តំណាងការទូតជាន់ខ្ពស់របស់ EU លោក Josep Borrell បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កំពុងដើរតួនាទីដ៏សំខាន់ជាងពេលណាៗទាំងអស់។
រោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ (រូបថត៖ IRNA / TTXVN) |
នាថ្ងៃទី ១៦ ខែមករា តំណាងការទូតជាន់ខ្ពស់របស់ EU លោក Josep Borrell បានមានជំនួបជាមួយរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Javad Zarif នៅទីក្រុង New Delhi (នៃប្រទេសេសឥណ្ឌា) ដើម្បីជំរុញ ទីក្រុងតេអេរ៉ង់ការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដោយក្រុម P5 + 1 (ចក្រភពអង់គ្លេស បារាំង សហរដ្ឋអាមេរិក រុស្ស៊ី ចិន និងអាល្លឺម៉ង់) ដែលកាន់តែមានសភាពផុយស្រួយ។ សេចក្តីប្រកាសរបស់ទីក្រុងព្រុចសែលបានបញ្ជាក់ថាក្នុងបណ្ដាការចរចាជាមួយលោក Javad Zarif នៅ ទីក្រុង New Delhiនោះ លោក Josep Borrell បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កំពុងដើរតួនាទីដ៏សំខាន់ជាងពេលណាៗទាំងអស់ ខណៈដែលភាពតានតឹងបន្តកើនឡើងនៅក្នុងតំបន់មជ្ឈឹមបូព៌ានាដើម ឆ្នាំ ២០២០ ភាគីទាំងពីរបានធ្វើការពិភាក្សាយ៉ាងាស្មោះត្រង់ ដែលក្នុងនោះលោក Borrell បានបញ្ជាក់ថាសហគមន៍អ៊ឺរ៉ុបតែងតែចង់រក្សាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែលមានឈ្មោះថាជាផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) ៕