អៀរឡង់យល់ព្រមតែងតាំងឯកអគ្គរដ្ឋទូតប៉ាឡេស្ទីន

(VOVWORLD) - នាថ្ងៃទី ៥ ខែវិច្ឆិកា ជាលើកដំបូង អៀរឡង់បានអនុម័តតែងតាំងឯកអគ្គរដ្ឋទូតប៉ាឡេស្ទីន បន្ទាប់ពីទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការកាលពីខែឧសភាកន្លងមក។ 

យោងតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលអៀរឡង់ ប្រមុខបេសកកម្មការទូតប៉ាឡេស្ទីនប្រចាំប្រទេសអៀរឡង់ លោកស្រី Jilan Wahba Abdalmajid ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំអៀរឡង់ជាផ្លូវការ។

អៀរឡង់យល់ព្រមតែងតាំងឯកអគ្គរដ្ឋទូតប៉ាឡេស្ទីន - ảnh 1លោកស្រី Jilan Wahba Abdalmajid ។ រូបថត៖ irishexaminer.com

អៀរឡង់បានទទួលស្គាល់ប៉ាឡេស្ទីនជា "រដ្ឋអធិបតេយ្យភាព និងឯករាជ្យ" រួមមានតំបន់ ហ្គាហ្សាស្ទ្រីបនិង West Bank កាលពីថ្ងៃទី ២៨ ខែឧសភា។ ភាគីទាំងពីរបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅក្នុងខែកញ្ញា។ អេស្បាញ និងន័រវេសក៏បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅថ្ងៃតែមួយជាមួយអៀរឡង់ ខណៈដែលស្លូវេនីក៏មានកាយវិការប្រហាក់ប្រហែលនៅថ្ងៃទី ៤ ខែមិថុនា។ សេចក្តីសម្រេចចិត្តនេះរបស់បណ្តាប្រទេសអឺរ៉ុបជួបនឹងការប្រឆាំងពីអ៊ីស្រាអែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ