![អាល្លឺម៉ង់និងជប៉ុនពិភាគ្សាអំពីរបៀបវារៈនៃសន្និសីទ G៧ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_05_05/duc_va_nhat_ban_thao_luan_truong_chinh_nghi_su_g7.jpg) |
រដ្ឋមន្រ្តីថាមពលនៃក្រុមប្រទេស G៧ នៅកិច្ចប្រជុំនៅទីក្រុង Fukuoka
ជប៉ុននាថ្ងៃទី១ ឧសភា (រូបថត៖Kyodo/TTXVN) |
(VOVworld) - ថ្លែងមតិនៅសន្និសីទកាសែតរួមជាមួយសមភាគីជប៉ុនលោក Shinzo
Abe នាថ្ងៃទី៤ ឧសភា អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានឲ្យដឹងថា
គោលដៅស្នូលនៃដំណើរទស្សនកិច្ចរបស់លោក Abe នៅអាល្លឺម៉ង់ លើកនេះគឺដើម្បី
ពិភាគ្សាអំពីរបៀបវារៈនៃសន្និសីទ G៧ នាពេលខាងមុខ។លោកស្រី Merkel បាន
សង្កត់ធ្ងន់ថា ខ្លឹមសារមួយក្នុងចំណោមខ្លឹមសារសំខាន់ៗនៃ G៧ គឺសេដ្ឋកិច្ច ក្នុង
នោះ ជប៉ុននិងអាល្លឺម៉ង់ឆ្ពោះទៅសសរទ្រូងចំនួន៣នោះគឺការវិនិយោគ កែទម្រង់
រចនាសម្ព័ន្ធនិងគោលនយោបាយរូបីយប័ណ្ណ។
ក៏នៅសន្និសីទនេះដែរ ឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្ដីអំពីប្រតិកម្មរបស់
អាល្លឺម៉ង់ចំពោះសកម្មភាពរបស់ចិននៅសមុទ្រខាងកើតក៏ដូចជាយោបល់ចាត់ទុក
ថា បែកឡាំងត្រឹមតែយកចិត្តទុកដាក់ដល់បញ្ហាសេដ្ឋកិច្ចក្នុងទំនាក់ទំនងជាមួយចិន
ប៉ុណ្ណោះ លោកស្រី Merkel បានអះអាងថា មិនអាចនិយាយបានថា អាល្លឺម៉ង់ត្រឹម
តែយកចិត្តទុកដាក់ដល់បញ្ហាសេដ្ឋកិច្ចក្នុងទំនាក់ទំនងជាមួយចិន ប៉ុណ្ណោះទេ។
តាមលោកស្រីអធិការបតីរូបនេះថា អាល្លឺម៉ង់និងចិនក៏ផ្លាស់ប្ដូរមតិ អំពីបញ្ហាកើត
ឡើង ក្នុងនោះមានស្ថានភាពនៅសមុទ្រខាងកើតផងដែរ។លោកស្រី Merkel បាន
អះអាងជាថ្មីម្ដងទៀតថា គប្បីធ្វើការសន្ទនានិងដោះស្រាយជំលោះ ដោយសន្តិវិធី
ហើយមិនទុកឲ្យភាពតានតឹងកាន់តែកើនឡើងឡើយ៕