អាល់ហ្សេរីកំទេចពួកភេវរជនចំនួន ៣២ នាក់
(VOVworld) – នាថ្ងៃទី ២០ មករា ក្រសួងមហាផ្ទៃអាល់ហ្សេរីបានឲ្យដឹងថា៖ ពួកភេវរជន
ចំនួន ៣២ នាក់ត្រូវបានកំទេច ក្នុងយុទ្ធនាការសង្គ្រោះចំណាប់ខ្មាំង ដែលអូសបន្លាយ
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក នៅខេត្ត Illizi ភាគខាងត្បូង អាល់ហ្សេរី។ ចំណាប់ខ្មាំង
ចំនួន ២៣ នាក់ត្រូវស្លាប់ក្នុងយុទ្ធនាការនេះ។ ក្នុងពេល នោះ តាមទីភ្នាក់ងារសារព័ត៌មាន
បារាំង AFP ជូនដំណឹងថា៖ បានប្រទះឃើញ សពនៃចំណាប់ខ្មាំងចំនួន ២៥ នាក់។ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានថ្កោលទោសយ៉ាងខ្លាំងក្លាអំពីរឿងចាប់ចំណាប់ខ្មាំង
នៅអាល់ហ្សេរី ទន្ទឹមនឹងនោះ សង្កត់ធ្ងន់ទៅលើការចាំបាច់ចាប់ខ្លួនពួកភេវរជនទាំង
នោះជំនុំជំរះ ៕
![អាល់ហ្សេរីកំទេចពួកភេវរជនចំនួន ៣២ នាក់ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2013_01_21/alge2.jpg) |
ពួកភេវរជនចំនួន ៣២ នាក់ត្រូវបានកំទេច ក្នុងយុទ្ធនាការសង្គ្រោះចំណាប់ខ្មាំង (Image: Internet) |