អូស្ត្រាលីនិងឥណ្ឌាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
(VOVWORLD) - អូស្ត្រាលីនិងឥណ្ឌាទើបតែបានបង្កើតកិច្ចព្រមព្រៀងការពារជាតិចំនួនពីរដ៏សំខាន់ៗក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអូស្ត្រាលី - ឥណ្ឌា ដែលត្រូវបាននាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរប្រកាសកាលពីថ្ងៃទី ៥ ខែមិថុនា។
នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison (ស្តាំ) ពិភាក្សាតាមអនឡាញជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi។ (រូបភាព៖ Alex Ellinghausen / vov.vn) |
កិច្ចព្រមព្រៀងទាំងពីររួមមាន៖ កិច្ចព្រមព្រៀងជួយឧបត្ថម្ភខាងភស្តុភារបស់គ្នាទៅវិញទៅមករវាងអូស្រ្តាលីនិងឥណ្ឌា ហើយមួយទៀតគឺកិច្ចព្រមព្រៀងស្តីពីការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាការពារជាតិ ដើម្បីបង្កើតក្របខ័ណ្ឌសម្រាប់ការ ជម្រុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ។
កិច្ចព្រមព្រៀងទាំងនេះបានបង្កើតឡើងក្របខ័ណ្ឌដ៏រឹងមាំសម្រាប់អង្គការការពារជាតិឥណ្ឌានិង អូស្ត្រាលី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវនិងអភិវឌ្ឍសមត្ថភាពការពារជាតិ តាមរយះនោះជួយរក្សាបាននូវអត្ថប្រយោជន៍ខាងបច្ចេកវិទ្យានៃប្រទេសទាំងពីរក្នុងដំណាក់កាលនៃការប្រែប្រួលយ៉ាងឆាប់រហ័សនិងការគំរាមកំហែងកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕