អូស្ត្រាលីមាននាយករដ្ឋមន្រ្តីថ្មី
(VOVWORLD) - រដ្ឋមន្រ្តីក្រសួងរតនាគារនិងជារដ្ឋមន្រ្តីជាស្ដីទីក្រសួងមហាផ្ទៃអូស្ត្រាលីលោក Scott Morrison ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានគណៈបក្សសេរីភាពកាន់អំណាច និងក្លាយទៅជានាយករដ្ឋមន្រ្តីទី៣០នៃប្រទេសអូស្រាលី។
រដ្ឋមន្រ្តីក្រសួងរតនាគារនិងជារដ្ឋមន្រ្តីជាស្ដីទីក្រសួងមហាផ្ទៃអូស្ត្រាលីលោក Scott Morrison (ខាងស្ដាំ) និងនាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Malcolm Turnbull (រូបថត៖ EPA) |
នេះជាលទ្ធផលនៃកិច្ចប្រជុំនិងការបោះឆ្នោតលើកទី២របស់គណៈបក្សសេរីភាពតាមការកោះហៅរបស់នាយករដ្ឋមន្រ្តីលោក Malcolm Turnbull នាថ្ងៃទី២៤ ខែសីហា ដើម្បីដោះស្រាយវិបត្តិនយោបាយនៅប្រទេសនេះ។
នៅកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីលោក Turnbull បានលាលែងពីតំណែងដើម្បីសមាជិកសភាបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្រ្តីថ្មីរវាងបេក្ខជនទាំង៣នាក់នោះគឺ អតីតរដ្ឋមន្រ្តីមហាផ្ទៃលោក Peter Dutton រដ្ឋមន្រ្តីមហាផ្ទៃលោក Morrison និងរដ្ឋមន្រ្តីការបរទេសលោកស្រី Julie Bishop។
ការដែលលោក Morrison ក្លាយទៅជាថ្នាក់ដឹកនាំថ្មីនៃប្រទេសអូស្ត្រាលី បានបញ្ឈប់វិបត្តិនយោបាយក្នុងគណៈបក្សសេរីភាពដែលបានអូសបន្លាយក្នុងអំឡុងមួយសប្ដាហ៍កន្លងមក ដែលបណ្ដាលឲ្យរដ្ឋាភិបាលនិងរដ្ឋសភាត្រូវបញ្ឈប់សកម្មភាពជាបណ្ដោះអាសន្ន៕