អាស៊ានខំប្រឹងប្រែងជម្រុញសន្តិភាពតំបន់

អាស៊ានខំប្រឹងប្រែងជម្រុញសន្តិភាពតំបន់ - ảnh 1
អាស៊ានខំប្រឹងប្រែងជម្រុញសន្តិភាពតំបន់
(រូបថត THX/TTXVN)


(VOVworld)-នាថ្ងៃទី៨សីហា នៅខាងក្រៅសន្និសីទរដ្ឋមន្រ្តីការបរទេសអាស៊ាន លើក
ទី៤៧ (AMM 47) នៅទីក្រុង Nay Pyi Taw របស់មីយ៉ានម៉ា បានប្រព្រឹត្តទៅ សន្និសីទ
ប្រធានបទ ស្តីអំពីសន្តិភាព និងសម្រុះសម្រួល ។សន្និសីទនេះរៀបចំឡើង​ដោយ
វិទ្យាស្ថានអាស៊ាន ដើម្បីសន្តិភាពនិងសម្រុះសម្រួល (AIPR)។ ថ្លែងមតិក្នុង

សន្និសីទ អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បានវាយតម្លៃខ្ពស់ចំពោះ
រាល់ សកម្មភាពរបស់វិទ្យាស្ថាន ក៏ដូចជាការផ្តួចផ្តើមគំនិត របស់ AIPR ព្រមទាំង
លើកច្បាស់ថា  ការចាប់បដិសន្ធិរបស់ AIPR គឺតាមបំណងប្រាថ្នា ក៏ដូចជាការ ប្តេជ្ញា ចិត្តរបស់បណ្តាប្រទេសអាស៊ាន ក្នុងការកសាង និងរក្សាសន្តិភាពក្នុងតំបន់។ លោក
Le Luong Minh បានអំពាវនាវ AIPR បន្តការពិនិត្យ និងស្វែងរកបែបផែន វិធានការថ្មី ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងអស់ក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ