អាស៊ានវាយតំលៃពាក់កណ្ដាលអាណត្តិចំពោះការអនុវត្តផែនការសមាហរណកម្មតំបន់

អាស៊ានវាយតំលៃពាក់កណ្ដាលអាណត្តិចំពោះការអនុវត្តផែនការសមាហរណកម្មតំបន់ - ảnh 1
IAI ដំណើរការសន្និសីទវាយតំលៃពាក់កណ្ដាល អាណត្តិចំពោះការអនុវត្តផែនការសមាហរណកម្មតំបន់ (Image: Vietnam+)

(VOVworld) – ក្រុមការងាររបស់អាស៊ានអំពីការផ្តើមគំនិតតភ្ជាប់អាស៊ាន​ដំណាក់
កាលទី ២  (IAI) ទើបនឹងដំណើរការសន្និសីទវាយតំលៃពាក់កណ្ដាល អាណត្តិ
ចំពោះការអនុវត្តផែនការសមាហរណកម្មតំបន់របស់ប្លុក។ ដំណាងនានាបាន
ស្តាប់ពិភាក្សានិងវាយតំលៃលើរបាយការណ៍អំពីរាល់វិធានការអនុវត្តនិងលទ្ធផល
របស់ IAI ចែករំលែកទស្សនៈអំពីការសាកល្បងក្នុងការអភិវឌ្ឍន៍នៃបណ្ដាប្រទេស
ជាសមាជិកអាស៊ាននិមួយៗ ជាពិសេសគឺ កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម
(CLMV)។ សន្និសីទក៏បានពិភាក្សាអំពីវិធានការបង្កើនកិច្ចសហប្រតិបត្តិការ
វាងក្រុមការងារនានារបស់អាស៊ានសំដៅលើកកំពស់ប្រសិទ្ធិភាពនៃការអនុវត្ត
សមាហរណកម្មនិងបង្កើនការត្រួតពិនិត្យបណ្ដាការផ្តើមគំនិតទាក់ទិន ក៏ដូចជា
កម្មវិធី ផ្សេងៗក្នុងតំបន់ ផងដែរ ជាពិសេសចំពោះបណ្ដាប្រទេសដៃគូសន្ទនា
អង្គការអន្តរជាតិ កសាងសមត្ថភាពនៃប្រទេស CLMV កម្មវិធីអនុវត្ត IAI របស់លេខាធិការដ្ឋានអាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ