អាស៊ាន-អាមេរិកនាំ ទំនាក់ទំនងឡើងកំរិតដៃគូយុទ្ធសាស្ត្រ

(VOV)_អាស៊ាន-អាមេរិកទទួលបានបណ្ដាការបោះជំហានសំខាន់ក្នុង​ទំនាក់
ទំនង សហប្រតិបត្តិការទ្វេភាគី និងប្តេជ្ញាចិត្តនាំទំនាក់ទំនងនេះឡើង​កំរិតដៃគូយុទ្ធ
សាស្ត្រ។ សេចក្ដីប្រកាសនេះត្រូវបាននាំចេញក្នុងសន្និសីទសន្ទនា អាស៊ាន-អាមេ រិក លើកទី ២៦ ដែលទើបនឹងបានប្រព្រឹត្តទៅ​នៅ​ទីក្រុងវ៉ាស៊ីងតោន (អាមេរិក) ក្នុង
រយះ ពេល២ថ្ងៃ គឺថ្ងៃទី២ និងទី៣ ឧសភា។ នេះគឺជាកិច្ចប្រជុំប្រចាំឆ្នាំ ថ្នាក់អនុរដ្ឋ
មន្ត្រី ការបរទេស ក្នុងក្របខ័ណ្ឌនៃ​ទំនាក់ទមនងសន្ទនា អាស៊ាន-អាមេរីកដើម្បី ពិភាក្សាអំពីការកំណត់ទិសដៅ​ និងរាល់វិធានការបង្កើនទំនាក់ទំនង និងសហ ប្រតិបត្តិការរវាងភាគីទាំងពីរ។ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក 
Pham Quang Vinh បានដឹកនាំគណះប្រតិភូវៀតណាមចូលរួមសន្និសីទលើកនេះ។ 

អាស៊ាន-អាមេរិកនាំ ទំនាក់ទំនងឡើងកំរិតដៃគូយុទ្ធសាស្ត្រ - ảnh 1
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម Pham Quang Vinh (TTXVN)


          បណ្ដាប្រទេសអាស៊ាននិងអាមេរិកសុទ្ធតែសង្កត់ធ្ងន់ទៅលើសារ​សំខាន់យុទ្ធ សាស្ត្ររបស់ទំនាក់ទំនងដៃគូទ្វេភាគី ចំពោះសន្តិភាព សន្តិសុខ និងភាពសម្បូររុង
រឿងក្នុងតំបន់ និងសន្យាថានឹងបើកទូលាយកិច្ចសហប្រតិបត្តិការ ដើម្បីនាំទំនាក់
ទំនងនេះឡើងកំរិតដៃគូយុទ្ធសាស្ត្រ។ ជាក់ស្ដែង​ ភាគីទាំងពីរនឹងប្រមូលផ្តុំប្រភព
កម្លាំងដើម្បី ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ បង្កើនការតភ្ជាប់  កិច្ច សហប្រតិបត្តិការ អភិវឌ្ឍន៍ប្រភព​ធនធានមនុស្ស អប់រំ ជួបប្រាស្រ័យ ប្រជាជន 
និង ដោះស្រាយរាល់ការ​លំបាកសាកល្បងរួមដូចជា÷ សន្តិសុខស្បៀងអាហារ
 ប្រភពទឹក …ល។

          ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់ទៅលើសារសំខាន់របស់​ការ រក្សារសន្តិភាព ស្ថិរភាព ធានាសន្តិសុខ និងសុវត្ថិភាពនាវាចរណ៍នៅ​សមុទ្រខាង កើត ដោះស្រាយរាល់ជំលោះដោយសន្តិវិធី ផ្អែកទៅលើមូលដ្ឋានច្បាប់អន្តរជាតិ
និងអនុសញ្ញអង្គការសហប្រជាជាតិស្ដីច្បាប់សមុទ្រ ឆ្នាំ១៩៨២…ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ