អ៊ីស្រាអែល​​ជម្លៀស​ប្រជាជន ​ត្រៀម​រៀបចំការ​​​វាយប្រហារ​លើទី​ក្រុង Rafah​

(VOVWORLD) -  ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលនាថ្ងៃទី ៦ ខែឪសភា បានរាយការណ៍ថា កងកម្លាំងប្រដាប់អាវុធអ៊ីស្រាអែលបានចាប់ផ្តើមជម្លៀសប្រជាជនប៉ាឡេស្ទីនចេញពីទីក្រុង Rafah ចំពោះលទ្ធភាពដែលកងទ័ពប្រទេសនេះបើកការវាយប្រហារលើទីក្រុងភាគខាងត្បូងនៃតំបន់ហ្គាហ្សានេះ។ 

បច្ចុប្បន្ន ការជម្លៀសបានផ្តោតលើខ័ណ្ឌមួយចំនួននៅជាយក្រុង Rafah ហើយអ្នកជម្លៀសនឹងត្រូវបានបញ្ជូនទៅ "ទីក្រុងតង់" នៅក្រុង Khan Younis និង Al Muwassi ។ បច្ចុប្បន្ននេះ កងទ័ពអ៊ីស្រាអែលមិនមានសេចក្តីបានប្រកាសជាផ្លូវការអំពីប្រតិបត្តិការជម្លៀសខាងលើនោះទេ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃទី ២៥ ខែមេសា បានអនុម័តលើផែនការដាក់ពង្រាយយុទ្ធនាការលើកគោកសំដៅទៅលើទីក្រុង Rafah ប៉ុន្តែមិនទាន់អនុញ្ញាតឱ្យកងទ័ពប្រតិបត្តិការនោះទេ។ បច្ចុប្បន្ន ទីក្រុង Rafah គឺជាទីជម្រកចុងក្រោយសម្រាប់ប្រជាជនប៉ាឡេស្ទីនជាង ១,៤ លាននាក់ ដែលត្រូវជម្លៀសចេញពីភាគខាងជើងនិងកណ្តាលនៃតំបន់ហ្គាហ្សា ដោយសារតែជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសកាន់តែកើនឡើង ក្នុងរយៈពេល ៦ ខែកន្លងទៅ។ សហគមន៍អន្តរជាតិបានព្រមានអំពីផលវិបាកដែលមិនអាចទាយទុកជាមុនបាននៃការវាយប្រហារលើទីក្រុង Rafah ដោយអំពាវនាវឱ្យអ៊ីស្រាអែលធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ និងគោរពតាមច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ