អ៊ីស្រាអែលបានច្រានចោលសំណើសុំផែនការឈប់បាញ់
(VOVWORLD) - នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកBenjamin Netanyahu នៅថ្ងៃទី ២១ខែមករាបានច្រានចោលសំណើសុំកិច្ចព្រមព្រៀងឈប់បាញ់ដោយបានលើកសំណើដោយកាតាសហរដ្ឋអាមេរិកនិងអេហ្ស៊ីបខណៈដែលកងទ័ពអ៊ីស្រាអែលបន្តវាយប្រហារនៅតំបន់ហ្គាហ្សា។
អ៊ីស្រាអែលបានបាញ់កាំភ្លើងនៅជិតព្រំដែនជាមួយនឹងតំបន់ហ្គាហ្សា ។ រូបថត៖ រ៉យទ័រ |
កាសែតWall Street Journal បានដកស្រង់សម្តីមន្ត្រីអេហ្ស៊ីបដែលរាយការណ៍ថាអ្នកសម្រុះសម្រួលបានស្នើផែនការឈប់បាញ់រយៈពេល៩០ថ្ងៃ។ផែនការនេះគូសបញ្ជាក់ពីដំណាក់កាលនីមួយៗដូចក្នុងដំណាក់កាលដំបូងការប្រយុទ្ធគ្នានឹងបញ្ចប់ចលនាអ៊ីស្លាមហាម៉ាសនឹងដោះលែងចំណាប់ខ្មាំងជនស៊ីវិលអ៊ីស្រាអែលទាំងអស់ខណៈដែលអ៊ីស្រាអែលនឹងដោះលែងអ្នកទោសប៉ាឡេស្ទីននិងជំរុញជំនួយឧបត្ថម្ភដល់តំបន់ហ្គាហ្សា។លើសពីនេះផែនការនេះរួមបញ្ចូលទាំងខ្លឹមសារស្តីពីការកសាងតំបន់ហ្គាហ្សាឡើងវិញនិងការចរចាស្តីពីបទឈប់បាញ់ជាអចិន្ត្រៃយ៍រួមទាំងការចាប់ផ្តើម ឡើងវិញដំណើរការបង្កើតរដ្ឋប៉ាឡេស្ទីន។
នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បានច្រានចោលខ្លឹមសារសំខាន់ៗនៃផែនការ។នាយករដ្ឋមន្ត្រីរូបនេះក៏បានច្រានចោលការទាមទាររបស់ក្រុមហាម៉ាសសម្រាប់ការបញ្ចប់ការវាយប្រហារនិងការដកកងកម្លាំងអ៊ីស្រាអែលចេញពីហ្គាហ្សាដែលជាលក្ខខណ្ឌជាមុនសម្រាប់ការដោះលែងចំណាប់ខ្មាំងប្រហែល១៣០នាក់ដែលនៅតែឃុំខ្លួននៅក្នុងតំបន់ហ្គាហ្សា៕