អ៊ីស្រាអែលបន្តវាយប្រហារនៅហ្គាហ្សានិងលីបង់
(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន WAFA បានរាយការណ៍កាលពីថ្ងៃទី ២៥ កញ្ញា ថា ជនស៊ីវិលយ៉ាងហោចណាស់ ២០ នាក់បានស្លាប់ និងជាច្រើននាក់ទៀតរង របួស បន្ទាប់ពីអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមជើងអាកាសនៅទីតាំងផ្សេងៗ នៃតំបន់ហ្គាហ្សា។
ប្រជាជនក្នុងតំបន់ហ្គាហ្សា បន្តត្រូវជម្លៀសទៅកាន់ទីកន្លែងសុវត្ថិភាព ដើម្បីបញ្ចៀសការវាយប្រហារតាមអាកាសរបស់កងទ័ពអ៊ីស្រាអែល។ (រូបថត៖ EPA/Shutterstock) |
ការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃទី ២៥ កញ្ញា បន្តប្រព្រឹត្តទៅនៅស្ទើរគ្រប់តំបន់នៅហ្គាហ្សា ទីក្រុង Khan Younis នៅភាគខាងត្បូងហ្គាហ្សា ទីក្រុង Rafah នៅភាគខាងត្បូងជាប់នឹងប្រទេសអេហ្ស៊ីប; នាវាចម្បាំងអ៊ីស្រាអែលក៏ បានបើកការបាញ់ប្រហារទៅលើតំបន់ជាច្រើននៅភាគខាងលិចហ្គាហ្សាផងដែរ។ យោងតាមស្ថាប័នសុខាភិបាលប៉ាឡេស្ទីន ចាប់តាំងពីជម្លោះរវាងអ៊ីស្រាអែលនិង ក្រុមហាម៉ាស់ផ្ទុះឡើង ប្រជាជនប៉ាឡេស្ទីនជិត ៤១៥០០ នាក់នៅហ្គាហ្សាបានស្លាប់ និងជាង ៩៦ ពាន់នាក់រងរបួស ដែលភាគច្រើនជាស្ត្រី និងកុមារ រួមជាមួយនឹងមនុស្ស រាប់ពាន់នាក់ផ្សេងទៀតបានបាត់ខ្លួននៅក្រោមគំនរបាក់បែកផងដែរ។
ក្នុងពេលជាមួយគ្នានេះដែរ កាលពីថ្ងៃទី ២៥ កញ្ញា ដែលជាថ្ងៃទីបីនៃយុទ្ធនាការ វាយប្រហារតាមជើងអាកាសទ្រង់ទ្រាយធំលើប្រទេសលីបង់ កងទ័ពអ៊ីស្រាអែលបាន វាយប្រហារទៅលើគោលដៅប្រហែល ២៨០ របស់ក្រុមហេសបូឡានៅទូទាំងប្រទេស លីបង់។ ផ្ទុយទៅវិញ កងទ័ពអ៊ីស្រាអែលបានបញ្ជាក់ថា ក្រុមហេសបូឡាបានបាញ់ មីស៊ីលជាច្រើនគ្រាប់ ដើម្បីវាយប្រហារលើតំបន់ភាគខាងជើងនិងភាគកណ្តាលនៃ ប្រទេសអ៊ីស្រាអែល។ ក្នុងនោះ តំបន់ Tel Aviv នៅភាគកណ្តាលអ៊ីស្រាអែល ត្រូវក្រុម ហេសបូឡាវាយប្រហារជាលើកដំបូង ដោយមីស៊ីលផ្លោងពីដីទៅដី។ គោលដៅគឺ ទីស្នាក់ការរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ Mossad។
នៅក្នុងការវិវឌ្ឍន៍មួយផ្សេងទៀត ទីភ្នាក់ងារសារព័ត៌មាន Ynet បាននិយាយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបើក "ភ្លើងខៀវ" ឲ្យការ ពិភាក្សាជាមួយមន្ត្រីសហរដ្ឋអាមេរិកអំពីបទឈប់បាញ់បណ្តោះអាសន្នរវាងកងកម្លាំងស្វ័យការពារអ៊ីស្រាអែល (IDF) និងចលនា ហេសបូឡា នៅលីបង់៕