អ៊ីស្រាអែលវាយប្រហារដោយជើងអាកាសតបតវិញការបាញ់គ្រាប់រុក្កែតថ្មីពីហ្គាហ្សា
|
អ៊ីស្រាអែលវាយប្រហារដោយជើងអាកាសតបតវិញការបាញ់គ្រាប់រុក្កែតថ្មីពីហ្គាហ្សា (vietnamplus.vn) |
Vovworld-នាថ្ងៃទី១៩សីហា កងទ័ពអ៊ីស្រាអែលបានដំណើរការការវាយប្រហារដោយជើងអាកាស៤លើកទៅលើដំបន់ហ្គាហ្សាបន្ទាប់ពីការចោទប្រកាន់
ជនប្រដាប់អាវុធនៃចលនាឥស្លាម Hamas បាញ់រុក្កែត៣គ្រាប់ទៅលើភាគខាងត្បូង
អ៊ីស្រាអែល ត្រឹមតែប៉ុន្មានម៉ោងបទឈប់បាញ់ថ្មីទើបនឹងបានពន្យាពេលអស់
សុពលភាព។នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានសំណូមពរក្រុមចរចារនៃប្រទេសនេះនៅទីក្រុងគែត្រឡប់មកប្រទេសវិញភ្លាម។
ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត មធ្យោបាយឃោសនាអ៊ីស្រាអែលនាថ្ងៃដ៏ដែលបានបញ្ជូនព័ត៌មានថា Tel Aviv និងវ៉ាស៊ីងតោនបានឯកភាពដោយសំងាត់អំពីកិច្ចព្រមព្រៀងឈប់បាញ់យូរអង្វែងជាមួយ Hamas។ តាមនោះអ៊ីស្រាអែលនឹងបើកច្រកទ្វាព្រំដែនលើដីគោកចូលដំបន់ហ្គាហ្សានិងបង្កលក្ខណៈងាយស្រួល
បញ្ជូនទំនិញជំនួយអន្តរជាតិបំរើឲ្យបុព្វហេតុស្ដាដំបន់ដីនេះ។ ប្តូរទៅវិញ អាមេរិក
នឹងគាំទ្រអ៊ីស្រាអែលទប់ស្កាត់គ្រោះអាសន្នប្រដាប់អាវុធរបស់ Hamas ក៏ដូចជាក្រុម
ភេរវកម្មផ្សេងៗនៅដំបន់ហ្គាហ្សា ទន្ទឹមនឹងនោះជួយឧបត្ថម្ភអ៊ីស្រាអែលជំរុញ
គោលដៅនោះលើឆាកអន្តរជាតិ៕