អ៊ីស្រាអែល និងបារាំងធ្វើសមយុទ្ធយោធារួម ក្រោយពីរយៈពេលជាង ៥០ ឆ្នាំ

(VOVWORLD) -នាវាចម្បាំងចនួន ២ គ្រឿងរបស់អ៊ីស្រាអែល គឺ INS Kidon និង INS Eilat បានចូលរួមសមយុទ្ធនៅលំហសមុទ្រ Toulon ភាគខាងត្បូងប្រទេសបារាំង។

កាសែតអ៊ីស្រាអែលច្បាប់ចុះផ្សាយថ្ងៃទី ៨ កក្កដាបានជូនដំណឹងថា៖ នាវាកងទ័ពជើងទឹក នៃប្រទេសខ្លួនបាន ធ្វើសមយុទ្ធយោធារួមជាមួយកងទ័ពបារាំងជាលើកដំបូងក្នុងរយៈពេលជាង៥០ ឆ្នាំកន្លងមក។ យោងតាមកាសែត Times of Israel បានឲ្យដឹងថា៖ នាវាចម្បាំងចនួន ២ គ្រឿងរបស់អ៊ីស្រាអែល គឺ INS Kidon និង INS Eilat បានចូលរួមសមយុទ្ធនៅលំហសមុទ្រ Toulon ភាគខាងត្បូងប្រទេសបារាំង។ សមយុទ្ធនេះបានចាប់ផ្តើមកាលពីខែមិថុនានិងបញ្ចប់នាថ្ងៃទី ៧ កក្កដា។ នេះគឺជាលើកដំបូងចាប់តាំងពី ឆ្នាំ ១៩៦៣ មកកងទ័ពជើងទឹកអ៊ីស្រាអែលបានចូលរួមធ្វើសមយុទ្ធនៅលើដែនទឹករបស់បារាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ