អាហ្វហ្គានីស្ថាន៖កិច្ចចរចារអំពីរដ្ឋាភិបាលសាមគ្គីត្រូវទទួលបរាជ័យ
|
ប្រធានាធិបតីរបស់អាហ្វហ្គានីស្ថាននិងបក្ចជនពីររូប (រូបថតៈ TTXVN) |
(VOVworld)-បរាជ៧យក្នុងការចរចារអំពីកិច្ចព្រមព្រៀងបែងចែកសិទ្ធិអំណាចរវាង
បក្ខជនប្រធា នាធិបតីអាហ្វហ្គានីស្ថានពីររូបគឺលោក Ashraf Ghani និងលោក
Abdullah Abdullah បណ្តាលឡើងការព្រួយបារម្ភអំពីលទ្ធភាពផ្ទុះជម្លោះជាតិសាសន៍
ទាក់ទិនដល់ជម្លោះក្រោយការបោះឆ្នោត។
តាមបណ្តាមាត្រានៃកិច្ចព្រមព្រៀងដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក
John Kerry ធ្វើជាអាជ្ញាកណ្តាល អ្នកជាប់ឆ្នោតទី២ នឹងតែងតាំង “បុគ្គល១ ” ក្នុងរដ្ឋា
ភិបាលសាមគ្គីភាពនេះ សំដៅបន្ថូស្រាលភាពតានតឹងនយោបាយ។
នាថ្ងៃទី១កញ្ញា បក្ខជន អាបឌុលឡា បានចេញឧសានវាទ១ទាក់ទិនដល់
លទ្ធផលបោះឆ្នោត ព្រមទាំងគំរាមកំហែងថា នឹងដកចេញពីកិច្ចចរចា សំដៅដោះ ស្រាយភាពទាល់ចក្រនយោបាយ ប្រសិនបើ រដ្ឋាភិបាលមិនដំណើការស៊ើបអង្កេត សន្លឹកឆ្នោតដោយតម្លាភាពក្រោមការឃ្លាំមើលរបស់ក្រុមបេសកកម្មអ.ស.ប។
តាមផែនការ លទ្ធផលស៊ើបអង្កេតសន្លឹកឆ្នោតក្នុងការបោះឆ្នោតវង់ទី២ នឹង បានប្រកាសក្រោយថ្ងៃទី១០កញ្ញាខាងមុខ៕