អេហ្ស៊ីបប្រកាសពេលវេលាដំណើរការបោះឆ្នោតរដ្ឋសភា
![អេហ្ស៊ីបប្រកាសពេលវេលាដំណើរការបោះឆ្នោតរដ្ឋសភា - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_08_31/abdel_fattah_alsisi1.jpg) |
អេហ្ស៊ីបប្រកាសពេលវេលាដំណើរការបោះឆ្នោតរដ្ឋសភា (Image: VNA) |
(VOVworld) – នាថ្ងៃទី ៣០ សីហា គណៈកម្មាធិការរៀបចំការបោះឆ្នោតអេហ្ស៊ីប
បានប្រកាសថា៖ ការបោះឆ្នោតរដ្ឋសភានៃប្រទេសនេះនឹងប្រព្រឹត្តទៅ ចាប់ពី
ថ្ងៃទី ១៧ តុលា ដល់ទី ២ ធ្នូ ឆ្នាំ ២០១៥។ នេះគឺជាការបោះឆ្នោតលើកដំបូង
ដែលត្រូវបានរៀបចំឡើងគិតតាំងពីប្រធានាធិបតី Abdel Fattah Al Sisi កាន់
អំណាច។ អ្នកបោះឆ្នោតមួយផ្នែកនៅឯបរទេសនឹងទៅបោះឆ្នោតនាថ្ងៃទី
១៧ តុលា។ មុននេះ ការបោះឆ្នោតមួយគ្រោងនឹងរៀបចំឡើងនាដើមឆ្នាំ
២០១៤ ប៉ុន្តែ ត្រូវ បានផ្អាកជាច្រើនលើកជាច្រើនសារមកហើយ៕