អេហ្ស៊ីប-អាមេរិករៀបចំការសន្ទនាយុទ្ធសាស្ត្រនាខែកក្តដាខាងមុខ
|
អេហ្ស៊ីប-អាមេរិករៀបចំការសន្ទនាយុទ្ធសាស្ត្រនាខែកក្តដាខាងមុខ (Image: VNA) |
(VOVworld) – អេហ្ស៊ីបនិងអាមេរិកនឹងរៀបចំការសន្ទនាយុទ្ធសាស្ត្រនាខែកក្កដា ខាងមុខក្នុងកាលៈទេសៈទំនាក់ទំនងរវាងប្រទេសទាំង ២ កាន់តែបានកែលំអរ ក្រោយពីភាពតានតឹងទាក់ទិនដល់ការពលប្រហារនាឆ្នាំ ២០១៣។ សេចក្តីថ្លែង ការណ៍របស់ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi ដែលត្រូវបាននាំ
ចេញនាថ្ងៃទី ២៥ មិថុនា បានឲ្យដឹងថា៖ លោកបានជួបសន្ទនាជាមួយរដ្ឋមន្ត្រី
ការបរទេសអាមេរិក លោក John Kerry សំដៅពិភាក្សាអំពីការរៀបចំការសន្ទនា យុទ្ធសាស្ត្ររវាងប្រទេសទាំង ២ នាថ្ងៃទី ២៨ និង ២៩ កក្កដា ខាងមុខ។ ក្នុងជំនួប
សន្ទនា ថ្នាក់ដឹកនាំអេហ្ស៊ីបបានសម្តែងគោលបំណងថា៖ លោករងចាំលទ្ធភាពនៃ ការសន្ទនាខាងមុខដែលនឹងជួយបង្កើនទំនាក់ទំនងយុទ្ធសាស្ត្រលើគ្រប់វិស័យ រវាងអេហ្ស៊ីបនិងអាមេរិក។ ក្នុងពេលនោះ រដ្ឋមន្ត្រីការបរទេសអាមេរិកបាន ពិភាក្សាអំពីការផ្តើមគំនិតថ្មីជាមួយប្រធានាធិបតី al-Sisi សំដៅជំរុញការខំប្រឹង ប្រែងសន្តិភាពនៅមជ្ឈឹមបូព៌ារ ព្រមទាំង សង្កត់ធ្ងន់នូវតួនាទីស្នូលរបស់អេហ្ស៊ីប ក្នុងតំបន់ក៏ដូចជាបទពិសោធន៍របស់គែរក្នុងដំណោះស្រាយជំលោះរវាងអ៊ីស្រា
អែលនិងប៉ាឡេស្ទីន ទៀតផង៕