អូឡាំពិក Pyeongchang 2018៖ IOC អះអាងនូវសារឆ្ពោះទៅសន្តិភាពពីកូរ៉េទាំងពីរ

(VOVWORLD) -នាថ្ងៃទី ២៣ មករា ប្រធានគណកម្មាធិការ អូឡាំពិកអន្តរជាតិ លោក Thomas Bach បានអះអាងថាការដែលកូរ៉េទាំងពីរបាឯកភាពរួមគ្នាដង្ហែក្បួនរួមនៅក្នុងពីធីបើក អូឡាំពិករដូវរងា  PyeongChang ឆ្នាំ២០១៨ គឺអាចបញ្ជូននូវសារសន្តិភាពមួយ។
អូឡាំពិក Pyeongchang 2018៖ IOC អះអាងនូវសារឆ្ពោះទៅសន្តិភាពពីកូរ៉េទាំងពីរ - ảnh 1អូឡាំពិក Pyeongchang 2018៖ IOC អះអាងនូវសារឆ្ពោះទៅសន្តិភាពពីកូរ៉េទាំងពីរ 

នាថ្ងៃទី ២៣ មករា ប្រធានគណកម្មាធិការ អូឡាំពិកអន្តរជាតិ លោក Thomas Bach បានអះអាងថាការដែលកូរ៉េទាំងពីរបាឯកភាពរួមគ្នាដង្ហែក្បួនរួមនៅក្នុងពីធីបើក អូឡាំពិករដូវរងា  PyeongChang ឆ្នាំ២០១៨ គឺអាចបញ្ជូននូវសារសន្តិភាពមួយ។ ឆ្លើយបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងនោះ ប្រធាន IOC បានអះអាងថាការដែលប្រទេសទាំងពីរក្ដី អំពីបច្ចេកទេសនៅតែប្រឈមមុខគ្នាដោយមិនទាន់បានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពចាប់តាំងពីសង្គ្រាមកូរ៉េខាងជើងដែលបានបញ្ចប់ក្នុងឆ្នាំ ១៩៥៣ មកនោះក្ដី តែវានឹងតំណាងឲ្យសញ្ញាដ៏រឹងមាំនៃបំណងប្រាថ្នាដើម្បីសន្តិភាព។ តាមមន្ត្រីរូបនេះថា ដូចជាគណៈកម្មាធិការជាតិអូឡាំពិកផ្សេងទៀតដែរ កូរ៉េខាងជើងមានសិទ្ធិនិងកាតព្វកិច្ចក្នុងការចូលរួមក្នុងកីឡាអូឡាំពិក។ នោះគឺជាភារកិច្ចនៃការប្រកួតកីឡានេះ ហើយ IOC មានការទទួលខុសត្រូវក្នុងការប្រព្រឹ្តត្តិដោយយុត្តិធម៌រក្សាទស្សនៈអព្យាក្រឹតនយោបាយនិងកិច្ចខិតខំប្រឹងប្រែងដើម្បីសាមគ្គីប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ