ឥណ្ឌា-ចិន ពិភាក្សាកាត់បន្ថយភាពតានតឹងតាមព្រំដែន

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Jaishankar កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា បានជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នៅខាងក្រៅកិច្ចប្រជុំកំពូល G២០។

ក្នុងជំនួបនេះ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរបានឯកភាពថា ការដកទ័ពចេញពីតំបន់ព្រំដែនបានរួមចំណែករក្សាសន្តិភាពនិងស្ថិរភាព។ ការពិភាក្សារវាងភាគីទាំងពីរបានផ្តោតលើជំហានបន្ទាប់ក្នុងទំនាក់ទំនងឥណ្ឌា-ចិន។ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Jaishankar និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានព្រមព្រៀងគ្នាក្នុងការរៀបចំកិច្ចប្រជុំនៃអ្នកតំណាងពិសេស និងយន្តការសន្ទនាកថ្នាក់អនុរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរក្នុងពេលឆាប់ៗនេះ។ ប្រមុខក្រសួងការបរទេសទាំងពីរក៏បានពិភាក្សាអំពីការបន្តដំណើរធម្មយាត្រា Kailash Mansarovar Yatra ការចែករំលែកទិន្នន័យអំពីទន្លេឆ្លងព្រំដែន ការបន្តជើងហោះហើរត្រង់រវាងឥណ្ឌានិងចិន និងការផ្លាស់ប្តូរព័ត៌មានទ្វេភាគី។

ឥណ្ឌា-ចិន ពិភាក្សាកាត់បន្ថយភាពតានតឹងតាមព្រំដែន - ảnh 1ដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Jaishankar កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា បានជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ។ រូបថត៖ ANI

ទាក់ទងនឹងស្ថានភាពពិភពលោក និងបញ្ហាអន្តរជាតិ ភាគីទាំងពីរមានការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះពិភពលោកពហុប៉ូល រួមទាំងអាស៊ីពហុប៉ូលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ