ឥណ្ឌូណេស៊ីបង្កើនសន្តិសុខសំរាប់ការបោះឆ្នោតសកលនាពេលខាងមុខ
|
ឥណ្ឌូណេស៊ីបង្កើនសន្តិសុខសំរាប់ការបោះឆ្នោតសកលនាពេលខាងមុខ
(Image: thejakartapost.com) |
(VOVworld) – ប៉ូលីសនិងកងទ័ពឥណ្ឌូណេស៊ីកំពុងបង្កើនការដាក់ពង្រាយសកម្មភាព
ធានាសន្តិសុខសំរាប់ការបោះឆ្នោតសកលសំខាន់ដែលនឹងប្រព្រឹត្តទៅក្នុងឆ្នាំ ២០១៤។ មេបញ្ជាការប៉ូលីសជាតិឥណ្ឌូណេស៊ី (POLRI) ឧត្តមសេនីយ៍ Sutarman បានបញ្ជាណែ
នាំបណ្ដាស្ថាប័នសន្តិសុខនិងចារកម្មរបស់ POLRI បើកទូលាយបណ្ដាញលើទូទាំង
ប្រទេសដើម្បីវាយកំចាត់រាល់ឧបាយកលបំផ្លេចបំផ្លាញការបោះឆ្នោតរដ្ឋសភាដែល
នឹងត្រូវបានរៀបចំឡើង នាខែ មេសា និងការបោះឆ្នោត ប្រធានាធិបតីនឹងប្រព្រឹត្តទៅ
ពីខែ កក្កដា ដល់ខែ តុលា ខាងមុខ។ លោក Sutarman ក៏បានឲ្យដឹងថែមទៀតថា៖
POLRI បានត្រៀមខ្លួនជាស្រេចរៀបចំរាល់វិធានការទប់ទល់នឹងគ្រោះអាសន្នសន្តិសុខ
នៅតំបន់នានានៅឥណ្ឌូណេស៊ី៕