ឥណ្ឌូនេស៊ីប្រកាសថាមានគោលបំណងចូលរួម TPP
![ឥណ្ឌូនេស៊ីប្រកាសថាមានគោលបំណងចូលរួម TPP - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_10_27/my-indonesia-hop-tac-ve-an-ninh-hang-hai.jpg) |
ឥណ្ឌូនេស៊ីប្រកាសថាមានគោលបំណងចូលរួម TPP |
(VOV)_ នាព្រឹកថ្ងៃទី២៧ តុលា តាមម៉ោងវៀតណាម ប្រធានាធិបតីឥណ្ឌូនេស៊ី
លោក Joko Widodo បានមានជំនួបសន្ទនាជាមួយសមភាគីអាមេរិក លោក Barack
Obama នៅសេតវិមាន (អាមេរិក)។ ថ្នាក់ដឹកនាំឥណ្ឌូនេស៊ី បានអោយដឹងថា៖ ប្រ
ទេសនេះនឹងចូលរួមកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វីក
(TPP)។ ថ្លែងមតិបន្ទាប់ពីជំនួបចរចារ លោក Barack Obama បានវាយតំលៃខ្ពស់ចំ
ពោះសមភាគី លោក Joko Widodo ដែលបានដឹកនាំឥណ្ឌូនេស៊ីទៅចំទិស ហើយ
សម្ដែងគោលបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសនេះដែរ។
ក៏នៅក្នុងជំនួបសន្ទនានេះដែរថ្នាក់ដឹកនាំទាំងពីររូបក៏បានពិភាក្សាអំពីបញ្ហានានា
ដែលបានយកចិត្តទុកដាក់ដូចគ្នា ដូចជា៖អង្គការភេរវកម្ម រដ្ឋឥស្លាមស្វ័យប្រកាស
(IS) បំរ៉ែបំរួលអាកាសធាតុ និងស្ថានភាពនៅតំបន់សមុទ្រខាងកើតផងដែរ៕