|
លោកស្រី Devyani Khobragade អគ្គកុងស៊ុលរងឥណ្ឌានៅទីក្រុង New York (AP) |
Vovworld-រដ្ឋាភិបាលឥណ្ឌាធានាថា ការខ្វែងគំនិតទាក់ទិនដល់ករណីស្ថាប័ន
មានសមត្ថកិច្ចរបស់អាមេរិកចាប់ខ្លួនមន្ត្រីការទូតជានារីឥណ្ឌាមួយរូបនៅទីក្រុង
New York នឹងមិនជះឥទ្ធិពលយូរអង្វែងដល់ទំនាក់ទំនងស្អិតរមួតរវាងប្រទេសទាំង
ពីរឡើយ។ សេចក្តីប្រកាសនេះត្រូវបានរដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Salman
Khurshid នាំចេញនាថ្ងៃទី១៩ធ្នូ ក្នុងកាលៈទេសៈដែលទំនាក់ទំនងយូរងង្វែងរវាង
វ៉ាស៊ីងតោននិង New Delhi កំពុងមានភាពតានតឹងទាក់ទិនដល់ករណីរសើបខាង
លើ។
ឆ្លើយសម្ភាសបណ្ដាញទូរទស្សន៍ CNN-IBN របស់ឥណ្ឌានាថ្ងៃទី១៩ធ្នូ លោក
រដ្ឋមន្ត្រីការបរទេស Khurshid បានសម្ដែងក្តីសង្ឃឹមថាចំណងមិត្តភាពនឹងជួយឲ្យ
ភាគីទាំងពីរឆ្លងផុតពីការសាកល្បងនេះហយអាមេរិកគួរបញ្ឈប់ករណីនេះ។ សេច
ក្តីប្រកាសពោលខាងលើរបស់ថ្នាក់ដឹកនាំក្រសួងការបរទេសឥណ្ឌាបាននាំចេញ
១ថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry បានសម្ដែងក្តីសោក
ស្ដាយអំពីករណីចាប់ខ្លួនលោកស្រី Devyani Khobragade អគ្គកុងស៊ុលរងឥណ្ឌា
នៅទីក្រុង New York នាថ្ងៃទី១២ធ្នូកន្លងទៅ ទន្ទឹមនឹងនោះលោកក៏បានសម្ដែង
ការព្រួយបារម្មណ៍ថា ទំនាក់ទំនងរវាងអាមេរិកនិងឥណ្ឌាត្រូវរងឥទ្ធិពលបន្ទាប់ពី
ជំលោះដែលទាក់ទិនដល់ករណីនេះ៕