ឥណ្ឌា និងចិនដកទ័ពចេញពីតំបន់មានជម្លោះ

(VOVWORLD) - ចាប់ពីថ្ងៃទី ៦ ខែកក្កដា កងទ័ពរំដោះប្រជាជនចិន (PLA) បានចាប់ផ្តើម“រុះរើតង់និងសំណង់បណ្តោះអាសន្ន”នៅចំណុចយាមល្បាតលេខ ១៤  ១៥ និង ១៧A នៅ តាមជ្រលងភ្នំ Galwan និងតំបន់ Gogra- Hot Springs ។
ឥណ្ឌា និងចិនដកទ័ពចេញពីតំបន់មានជម្លោះ - ảnh 1 ក្បួនកងទ័ពឥណ្ឌានៅលើផ្លូវហាយវេឆ្ពោះទៅតំបន់ Ladakh (រូបថត៖ រ៉យទ័រ)

សារព័ត៌មានឥណ្ឌាកាលពីថ្ងៃទី ៦ ខែកក្កដាបានជូនដំណឹងថា កងទ័ពឥណ្ឌានិងកងទ័ពរំដោះប្រជាជនចិន (PLA) កាលពីថ្ងៃទី ៦ ខែកក្កដា បានចាប់ផ្ដើមសកម្មភាពបន្ធូរស្រាលការប្រឈមមុខដាក់គ្នា ដោយបានដក ទ័ពនិងសម្ភារៈយោធាចេញពីតំបន់មានជម្លោះ នៅតាមជ្រលងភ្នំ Galwan និងតំបន់ Gogra- Hot Springs នៅភាគខាងកើត Ladakh។

ចាប់ពីថ្ងៃទី ៦ ខែកក្កដា កងទ័ពរំដោះប្រជាជនចិន (PLA) បានចាប់ផ្តើម“រុះរើតង់និងសំណង់បណ្តោះអាសន្ន”នៅចំណុចយាមល្បាតលេខ ១៤  ១៥ និង ១៧ A នៅតាមជ្រលងភ្នំ Galwan និងតំបន់ Gogra- Hot Springs ។

មុននេះនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី ៥ ខែកក្កដា ជាមួយទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក Ajit Doval នោះ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានអំពាវនាវដល់ភាគីទាំងពីរមិនធ្វើការគំរាមកំហែងគ្នាទៅវិញទៅមក ហើយខិតខំប្រឹងប្រែងដោះស្រាយជំលោះ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ