ឧទ្ទេសនាមបណ្តាមូលនីធិសហប្រតិបត្តិការអាស៊ាន
|
រូបថតៈ អ៊ីនធឺណែត |
(VOVworld)-នាព្រឹកថ្ងៃទី៤តុលានៅទីក្រុងហាណូយបានប្រព្រឹត្តទៅសិក្ខាសាលា
ឧទ្ទេសនាមអំពីបណ្តាមូលនីធិសហប្រតិបត្តិការអាស៊ាននិងមូលនីធិ កម្មវិធីសហ
ប្រតិបត្តិការមួយចំនួនទៀតរវាងអាស៊ានជាមួយដៃគូនានាផងដែរ។ នាបច្ចុប្បន្ន
មានមូល នីធិនិងកម្មវិធីសហប្រតិបត្តិការចំនួន៧០ក្នុងក្របខ័ណ្ឌអាស៊ាននិងរវាង
អាស៊ានជាមួយដៃគូ ហើយនាពេលកន្លងទៅ មូលនីធិនិងកម្មវិធីសហប្រតិបត្តិការ
ទាំងនេះបានរួម ចំណែកសកម្មលើវិស័យបង្កើនការផ្សារភ្ជាប់ និងបង្រួញគម្លាតអភិ
វឌ្ឍន៍ ទប់ទល់នឹង ការសាកល្បងរួម។ នៅក្នុងសិក្ខាសាលានេះ លោក Nguyen
Quoc Dung អនុរដ្ឋមន្ត្រី ក្រសួងការបរទេសវៀតណាមបានឲ្យដឹងថា៖
“ក្នុងដំណាក់កាល២០១០-២០១៤ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេស
ទាំង ៤ ដែលមានកម្រិតដាក់ចេញសំណើរទាបបំផុតក្នុងចំណោមប្រទេសអាស៊ាន
ទាំង១០ ខណៈពេលដែលវៀតណាមជាប្រទេសស្ថិតក្នុងក្រុមប្រទេសអនុតំបន់ទន្លេ
មេគង្គ រួម មានកម្ពុជា ឡាវ មីយ៉ានម៉ានិងវៀតណាម ជាពិសេសក្នុងក្របខ័ណ្ឌនៃ
គំនិតផ្តួចផ្តើម ផ្សាភ្ជាប់អាស៊ាននោះ។ សង្ឃឹមថា នាពេលខាងមុខ ក្រសួង ស្ថាប័ន
តំបន់នានានឹង ផ្តោតការយកចិត្តទុកដាក់ក៏ដូចជាម្ចាស់ការថែមទៀតក្នុងការស្វែង
រកនូវមូលនីធិដើម្បី បន្ថែមប្រភពកម្លាំងនិងស្តែងចេញនូវការចូលរួមយ៉ាងសកម្ម
និងសំខាន់របស់វៀតណាម ក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន”៕