ឧទ្ទេសនាមវប្បធម៌វៀតណាមនៅពិព័រណ៍អាស៊ាន Bazar នៅ​ប្រទេស​អាហ្សង់ទីន

(VOVWORLD) -ថានទូតវៀតណាមបានតាំងបង្ហាញនូវផលិតផលប្រពៃណីដូចជា៖ គំនូរប្រេង កន្សែងចរបាប ដូនស្លឹក អាវផាយ និងម្ហូបវិសេសវិសាលនានា ដោយទាក់ទាញបានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្លាពីសំណាកភ្ញៀវទេសចរជាច្រើនកុះករ។
ឧទ្ទេសនាមវប្បធម៌វៀតណាមនៅពិព័រណ៍អាស៊ាន Bazar នៅ​ប្រទេស​អាហ្សង់ទីន - ảnh 1 ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាស៊ាននិងតំណាងក្រសួងការបរទេសអាហ្សង់ទីននៅឯពិធីបើកនៃពិព័រណ៍នេះ (រូបថត: ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ៦ ខែមេសា ស្ថាប័នតំណាងការទូតនៃបណ្ដាប្រទេសជាមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រចាំនៅអាហ្សង់ទីន ដូចជា៖ វៀតណាម ម៉ាឡេស៊ី ថៃ ហ្វីលីពីន និងឥណ្ឌូនេស៊ី បានរៀបចំ ពិព័រណ៍ Bazar ជាប្រចាំឆ្នាំ សំដៅបង្កើនការផ្លាស់ប្ដូរវប្បធម៌ និងផ្សព្វផ្សាយរូបភាពទឹកដី និងមនុស្សនៃប្រទេសជាមាជិកនិមួយៗ ព្រមទាំងលើកម្ពស់ការយល់ដឹង ក៏ដូចជារឹតបន្តឹងថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសសាមីផងដែរ។

ក្នុងក្របខ័ណ្ឌនៃ ពិព័រណ៍លើកនេះ ស្ថានទូតវៀតណាមបានតាំងបង្ហាញនូវផលិតផលប្រពៃណីដូចជា៖ គំនូរប្រេង កន្សែងចរបាប ដូនស្លឹក អាវផាយ និងម្ហូបវិសេសវិសាលនានា ដោយទាក់ទាញបានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្លាពីសំណាកភ្ញៀវទេសចរជាច្រើនកុះករ។ ទន្ទឹមនឹងនេះស្ថានទូតវៀតណាមក៏បានផ្សព្វផ្សាយនូវរូបថតអំពីរមណីដ្ឋានដ៏ល្បីឈ្នោះរបស់វៀតណាម ជួយឲ្យភ្ញៀវទេសចរយល់ដឹងយ៉ាងច្បាស់លាស់អំពីប្រទេសវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ