ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមជួបសន្ទនាឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ានិងស្លូវាគី
(VOVWORLD) /  
|
ឯកអគ្គរដ្ឋទូតស្លូវាកីប្រចាំនៅវៀតណាម លោក Igor Pacolak មកសម្ដែងការគួរសម ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស Pham Binh Minh (VGP) |
Vovworld-នៅពិធីទទួលជួបសន្ទនា នារសៀលថ្ងៃទី២៧មិនា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានអបអរសាទរាល់សមិទ្ធិដែលប្រជាជនមីយ៉ាន់ម៉ាដែលដណ្ដើមបានក្នុងកិច្ចការកសាង
អភិវឌ្ឍន៍ប្រទេសជាតិ ទន្ទឹមនឹងនោះសម្ដែងជំនឿជាក់ថាមីយ៉ាន់ម៉ានឹងបន្តស្ថិរភាពនិងអភិវឌ្ឍន៍ទទួលល្អតួនាទីប្រធានអាស៊ានក្នុងឆ្នាំ២០១៤ រួមចំណែកសកម្មសំរាប់សន្តិភាពកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ក្នុងដំបន់។
រីឯឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅវៀតណាម Uyn Lai បានអះអាង នឹងធ្វើអស់ពីកំលាំងកាយចិត្តដើម្បីរួមចំណែកទៅក្នុងការបើកទូលាយនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួមនិងទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ
និយាយដោយឡែក។
នាថ្ងៃដ៏ដែល ក្នុងពិធីទទួលជួបសន្ទនាឯកអគ្គរដ្ឋទូតស្លូវាកីប្រចាំនៅវៀត
ណាម លោក Igor Pacolak មកសម្ដែងការគួរសម ឧបនាយករដ្ឋមន្ត្រីនិងជា
រដ្ឋមន្ត្រីការបរទេស Pham Binh Minh បានអះអាងថា វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យជាមួយប្រទេសមិត្តប្រពៃណីនៅដំបន់ភាគកណ្ដាលអឺរ៉ុបខាងកើតដែលសាធារណរដ្ឋ
ស្លូវាគីជាអាទិភាពមួយ។ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស Pham
Binh Minh បានអះអាងថា ក្រសួងការបរទេសវៀតណាមនឹងបង្កគ្រប់លក្ខណៈងាយស្រួលសំរាប់ឯកអគ្គរដ្ឋទូត Igor Pacolak សំរេចល្អភារកិច្ចនៅវៀតណាម៕
-VOVWORLD