|
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Van Ninh (VOV) |
Vovworld-នាព្រឹកថ្ងៃទី៨មករា នៅពិធីទទួលជួបសន្ទនាជាមួយប្រធាន
សម្ព័ន្ធក្រុមហ៊ុន Kraig Biocraft Laboratores-អាមេរិក លោក Kim Thompson ដែល
កំពុងបំពេញទស្សនកិច្ចនៅវៀតណាម ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu
Van Ninh បានវាយតំលៃខ្ពស់ការដែលសម្ព័ន្ធក្រុមហ៊ុន Kraig Biocraft Laboratores បានជ្រើសរើសវៀតណាមជាកន្លែងវិនិយោគបច្ចេកវិទ្យាទំនើបទៅក្នុងការផលិតនិងលើកកំពស់តំលៃសំរាប់កសិករវៀតណាម។ រីឯលោក Kim Thompson បាន
អះអាងថាវៀតណាមជាកន្លែងមានឧត្តមភាពក្នុងវិស័យសកម្មភាពរបស់សម្ព័ន្ធ
ក្រុមហ៊ុន។ សម្ព័ន្ធក្រុមហ៊ុន Kraig Biocraft Laboratores នឹងនាំមកបច្ចេកវិទ្យា
ផលិតកម្មទំនើបក្នុងវិស័យផលិតកម្មព្រែមានទិន្នផលនិងលើកកំពស់តំលៃផលិតផលប្រាក់ចំណូលសំរាប់ប្រជាកសិករនៅវៀតណាម៕