ឧបនាយករដ្ឋមន្ត្រីវៀតណាមត្រួតពិនិត្យការងារលើកលែងទោសនៅខេត្ត Ninh Binh
![ឧបនាយករដ្ឋមន្ត្រីវៀតណាមត្រួតពិនិត្យការងារលើកលែងទោសនៅខេត្ត Ninh Binh - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2013_08_18/phuc.jpg) |
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc (TTXVN) |
(VOV)_នាព្រឹកថ្ងៃទី ១៨សីហា សមាជិកការិយាល័យនយោបាយ និងជាឧប នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ប្រធានក្រុមប្រឹក្សារពិគ្រោះ យោបល់លើកលែងទោស រួមជាមួយក្រុមការងារបានអញ្ជើញទៅត្រួតពិនិត្យការងារ លើកលែងទោសនៅពន្ធនាគារ Ninh Khanh ខេត្ត Ninh Binh (ភាគខាងជើងវៀតណាម) ស្ដីពីការងារលើកលែងទោសលើកនេះ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បាន បញ្ជាណែនាំថា÷ការងារពិនិត្យមើលការលើកលែងទោសត្រូវបំពេញគ្រប់គោលដៅ សំណូមពរ អំពីការលើកលែងទោស តាមសេចក្ដីសម្រេចចិត្តរបស់ប្រធានរដ្ឋ។ ពិសេស ត្រូវអនុវត្តប្រកបតាមស្មារតីតម្លាភាព ជំហរ ធានាសមភាព ប្រជាធិបតេយ្យ
ក្នុងដំណើការពិនិត្យមើលការលើកលែងទោសសំរាប់ទណ្ឌិតនានា៕