ឧបនាយករដ្ឋមន្ត្រីវៀតណាមទៅទស្សនៈកិច្ចនិងបំពេញការងារនៅប្រទេសឡាវ។
VOV -  
(VOV) /  
|
កិច្ចប្រជុំពាក់កណ្ដាលអាណាត្តិលើកទី៣៤នៃអនុគណៈកម្មាការសហប្រតិបត្តិការវៀតណាម-ឡាវ |
VOV-នាព្រឹកថ្ងៃទី១១សីហា ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan
Phuc ប្រធានអនុគណៈកម្មាការសហប្រតិបត្តិការវៀតណាម-ឡាវបានទៅ
កាន់អតីតរាជធានី Luang Prabang ចាប់ផ្ដើមដំណើរទស្សនៈកិច្ចនៅឡាវចាប់
ពីថ្ងៃទី១១ដល់ថ្ងៃទី១៤សីហា។ ក្នុងដំណើរទស្សនៈកិច្ចលើកនេះ ឧបនាយក
រដ្ឋមន្ត្រី Nguyen Xuan Phuc នឹងចូលរួមកិច្ចប្រជុំពាក់កណ្ដាលអាណាត្តិលើក
ទី៣៤នៃអនុគណៈកម្មាការសហប្រតិបត្តិការវៀតណាម-ឡាវ នឹងបានរៀបចំ
នៅ Luang Prabang។
នៅកិច្ចប្រជុំពាក់កណ្ដាលអាណាត្តិនៃអនុគណៈកម្មាការសហប្រតិបត្តិការ
វៀតណាម-ឡាវ ឧបនាយករដ្ឋមន្ត្រីឡាវ Somsavat Lengsavad ប្រធានអនុគណៈកម្មាការសហប្រតិបត្តិការឡាវ-វៀតណាមបានធ្វើក្សិណសាក្សីពិធីចុះហត្ថលេខាលើឯកសារកិច្ចប្រជុំពាក់កណ្ដាលអាណាត្តិរបស់អនុគណៈកម្មាការ
សហប្រតិបត្តិការទាំងពីរ កិច្ចព្រមព្រៀងដំណើរពិសោធន៍អនុវត្តគំរោងការ
វិនិយោគកសាងប្រើប្រាស់ទុនរបស់រដ្ឋាភិបាលវៀតណាមដោយភាគីឡាវ អនុវត្តដោយមានកិច្ចសហការរបស់រដ្ឋាភិបាលវៀតណាមជាដើម៕
VOV
-VOV