ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Nguyen Hoa Binh បានចូលរួមសន្និសីទជំពន្លឿនការវិនិយោគនៅខេត្ត Ben Tre
(VOVWORLD) - នាព្រឹកថ្ងៃទី៣ ខែតុលា ខេត្ត Ben Tre បានរៀបចំសន្និសីទពន្លឿនការវិនិយោគ ឆ្នាំ ២០២៤ ក្រោមប្រធានបទ "Ben Tre - ចក្ខុវិស័យដល់ទិសបូព៌ា និងសក្តានុពលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព"។
ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh។ រូបថត៖ baodautu.vn |
ថ្លែងមតិនៅសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh បានឲ្យដឹងថា នាពេលខាងមុខ ខេត្ត Ben Tre ចាំបាច់ត្រូវកៀងគរជាអតិបរមា និងប្រើប្រាស់ធនធាន ប្រកបដោយប្រសិទ្ធភាពសម្រាប់ការវិនិយោគ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម; ជំរុញកិច្ចសហប្រតិបត្តិការរដ្ឋ -ឯកជន; ប្រើប្រាស់ធនធានអភិវឌ្ឍន៍ទាំងអស់ប្រកបដោយប្រសិទ្ធភាព; ផ្តោតការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ជាពិសេសការងារនិងគម្រោងសំខាន់ៗជាមួយនឹងការតភ្ជាប់ក្នុងតំបន់និងអន្តរតំបន់។ លើកកម្ពស់ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច ដែលផ្សារភ្ជាប់ជាមួយការច្នៃប្រឌិតគំរូកំណើន លើកកម្ពស់សមត្ថភាពប្រកួតប្រជែង; អភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចសំខាន់ៗ៖ “ខ្ញុំស្នើឱ្យក្រសួងនិងផ្នែកថ្នាក់មជ្ឈិម តាមតួនាទីនិងភារកិច្ចដែលត្រូវបានប្រគល់ជូន យកចិត្តទុកដាក់ ណែនាំនិងគាំទ្រខេត្ត Ben Tre អនុវត្តន៍ការងារអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ រដ្ឋាភិបាលជានិច្ចកាលយកចិត្តទុកដាក់ អំដំណើរ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ខេត្ត Ben Tre ដើម្បីអភិវឌ្ឍរាល់សក្តានុពល ប្រៀបខ្លាំង និងអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយនិរន្តរភាព។ ស្នើរឲ្យសហគ្រាសនិងវិនិយោគិនមានយុទ្ធសាស្រ្តអាជីវកម្មយូរអង្វែង និរន្តរភាព និងអំដំណើរជាមួយរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តការប្តេជ្ញាវិនិយោគនិងកិច្ចព្រមព្រៀងសហប្រតិបត្តិការឱ្យបានត្រឹមត្រូវ; គោរពតាមច្បាប់ របៀបរបប និងគោលនយោបាយ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន និងចូលរួមយ៉ាងសកម្មក្នុងការធានាសុខុមាលភាពសង្គម”។
មកទល់ពេលនេះ ខេត្ត Ben Tre មានគម្រោងវិនិយោគចំនួន ៣៣០ ក្នុងនោះមានគម្រោងវិនិយោគផ្ទាល់ពីបរទេសចំនួន ៦៨ ដែលមានទុនចុះបញ្ជីសរុបជាង ១,៦៦ ពាន់លានដុល្លារអាមេរិក៕