ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ចុះត្រួតពិនិត្យផលិតកម្មនិងអាជីវកម្មនៅទីក្រុង Thu Duc ទីក្រុងហូជីមិញ
(VOVWORLD) - នាព្រឹកថ្ងៃទី ១ ខែតុលា ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam អនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ បានអញ្ជើញចុះពិនិត្យស្ថានភាពផលិតកម្មនិងអាជីវកម្មនៅតំបន់ឧស្សាហកម្ម Linh Trung ១ ទីក្រុង Thu Duc (ទីក្រុង ហូជីមិញ) នៅថ្ងៃដំបូងអនុវត្តន៍ការបន្ធូរបន្ថយគម្លាតសង្គមនិងជួបធ្វើការជាមួយគណៈកម្មាធិការបក្សទីក្រុង Thu Duc។
ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអញ្ជើញទស្សនានិងត្រួតពិនិត្យសកម្មភាពផលិតកម្មនិងអាជីវកម្មនៅតំបន់ឧស្សាហកម្ម Linh Trung ១ នៅថ្ងៃដំបូងនៃការបន្ធូរបន្ថយគម្លាតសង្គម (រូបថត៖ TTXVN) |
នៅតំបន់ឧស្សាហកម្ម Linh Trung ១ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានសង្កត់ធ្ងន់លើគោលដៅរបស់រដ្ឋាភិបាលក៏ដូចជាអាជីវកម្ម ដើម្បីជំរុញផលិតកម្មប្រកប ដោយសុវត្ថិភាព។ ជួបធ្វើការជាមួយគណៈកម្មាធិការបក្សទីក្រុង Thu Duc ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam បានក្រើនរំលឹកថា អាជ្ញាធរមិនត្រូវមានគំនិតទន់ខ្សោយនោះទេ ចាំបាច់ត្រូវបន្តកៀរគរប្រជាជនឱ្យអនុវត្តន៍វិធានការបង្ការប្រឆាំងជំងឺកូវីដ ១៩ ចំនួន ៥ ប្រការ និងកុំធ្វើដំណើរពីទីក្រុងទៅខេត្តដោយខ្លួនឯង។ លើសពីនេះទៅទៀត ចាំបាច់ត្រូវបង្កើនការត្រួតពិនិត្យសុខភាព សហគមន៍ រៀបចំថ្នាំសង្កូវឱ្យបានល្អ យល់ដឹងគ្រួសារនីមួយៗ ប្រជាជនម្នាក់ៗ កន្លែងស្នាក់នៅនីមួយៗ។ ទន្ទឹមជាមួយគ្នានោះ បង្កើតយន្តការមួយដើម្បីសម្របសម្រួលកងកម្លាំងដូចជាការថែទាំសុខភាពឯកជនដើម្បីឱ្យប្រជាជនអាចទទួលបានសេវាថែទាំសុខភាពតាមវិធីលឿនបំផុតនិងមានប្រសិទ្ធភាពបំផុត៕