ឧបនាយករដ្ឋមន្ត្រី Vu Duc Dam និងបណ្ដារដ្ឋមន្ត្រីបានជួប សន្ទនាជាមួយនិសិត្ស
(VOVWORLD) /  
|
ឧបនាយករដ្ឋមន្ត្រី Vu Duc Dam និងបណ្ដារដ្ឋមន្ត្រីបានជួបសន្ទនាជាមួយនិសិត្ស (VGP) |
Vovworld-នារសៀលថ្ងៃទី២៨ធ្នូនៅទីក្រុងហាណូយ ក្នុងការសន្ទនាជាមួយ
និសិត្ស ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បានសង្កត់ធ្ងន់ទៅលើតួនាទីនិងការទទួលខុសត្រូវរបស់និសិត្សក្នុងដំណាក់កាលជំរុញឧស្សាហូបនីយ
កម្ម-ទំនើបភាវូបនីយកម្មប្រទេសជាតិ។ ឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានឲ្យ
ដឹងថា៖
“រដ្ឋាភិបាលមិនត្រមឹតែផ្លាស់ប្តូរថ្មីអប់រំប៉ុណ្ណោះទេ ថែមទាំងត្រូវធ្វើយ៉ាងខ្លាំង
ក្លាដើម្បីមានការផ្លាស់ប្តូរខ្លាំងក្លាជាងទៀតក្នុងយន្តការគ្រប់គ្រង កសាងរបបសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម។ ក្នុងនោះផ្នែកសំខាន់បំផុតគឺអង្គភាពអាជីវកម្មត្រូវរួមផ្សំយ៉ាងជិតស្និទ្ធជាមួយសាលា មិនត្រឹមតែជយយឧបត្ថម្ភអំពី
ថវិការប៉ុណ្ណោះទេ ថែមទាំងដាក់ចេញសំណូមពរអំពីធនធានមនុស្សដើម្បីថ្នាក់
ឧត្តមសិក្សាមានទិសដៅ។”
ឆ្លើយសំនួររបស់និសិត្សអំពីបញ្ហានិសិត្សចូលរួមស្រាវជ្រាវវិទ្យាសាស្ត្រក្នុង
មហាវិទ្យាល័យ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាលោក Nguyen Quan
បានឲ្យដឹងថា ក្នុងរយៈពេលខាងមុខ បក្សនិងរដ្ឋនឹងលៃទុកអាទិភាពឲ្យការអភិវឌ្ឍន៍របស់វិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងនោះមានយន្តការលើកទឹកចិត្តអ្នក
វិទ្យាសាស្ត្រវ័យក្មេងពូកែ៕
-VOVWORLD