ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានទទួលជួបអភិបាលខេត្ត Yunnan ចិន
(VOV) /  
|
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Van Ninh បានជួបសន្ទនាជាមួយអភិបាលខេត្ត Yunnan លោក Li Jiheng។ (vov.vn) |
VOV-ក្នុងក្រខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅខេត្ត Yunnan ចិន និងចូលរួមពិធីបើកផ្សារណាត់ចិន-អាស៊ីខាងត្បូងលើកទី១ ផ្សារណាត់ពាណិជ្ជកម្មទំនិញ
Kun Ming ឆ្នាំ២០១៣ នាយប់ថ្ងៃទី៤មិថុនា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក
Vu Van Ninh បានជួបសន្ទនាជាមួយអភិបាលខេត្ត Yunnan លោក Li Jiheng។ នៅ
ពិធីជួបសន្ទនា ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានចាត់ទុកថា នាបច្ចុប្បន្ន
សក្ដានុភាពសហប្រតិបត្តិការរវាងបណ្ដាដំបន់វៀតណាមជាមួយខេត្ត Yunnan
នៅតែធំធេង។ ថ្នាក់ដឹកនាំបណ្ដាដំបន់នៃភាគីទាំងពីរត្រូវបន្តសកម្មស្វែងរកវិធាន
ការជំរុញខ្លាំងថែមទៀតទំនាក់ទំនងជួបប្រាស្រ័យសហប្រតិបត្តិការរវាងភាគីទាំង
ពីរលើគ្រប់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៍ជាដើម។ ឧបនាយក
រដ្ឋមន្ត្រី Vu Van Ninh បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមគាំទ្រក៏ដូចជាបង្ក
លក្ខណៈងាយស្រួលបំផុតដើម្បីបណ្ដាខេត្តភាគខាងជើងវៀតណាមបង្កើនកិច្ច
សហប្រតិបត្តិការជាមួយបណ្ដាខេត្តភាគខាងត្បូងចិន ក្នុងនោះមានខេត្ត Yunnan
ទៀតផង។
មុននោះឧបនាយករដ្ឋមន្ត្រី Vu Van Ninh ក៏បានមកទស្សនាអគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Kun Ming ខេត្ត Van Nam ផងដែរ៕
-VOV