ឱកាសសំរាប់អង្គភាពអាជីវកម្មវៀតណាមនាំចេញកសិ-ជលផលទៅអេហ្ស៊ីប
![ឱកាសសំរាប់អង្គភាពអាជីវកម្មវៀតណាមនាំចេញកសិ-ជលផលទៅអេហ្ស៊ីប - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2014_11_11/hoi_thao_tai_ai_cap_2_plnd.jpg) |
ឱកាសសំរាប់អង្គភាពអាជីវកម្មវៀតណាមនាំចេញកសិ-ជលផលទៅអេហ្ស៊ីប (VOV) |
Vovworld-នាថ្ងៃទី១០វិច្ឆកាក្រុមការងារពន្លឿនពាណិជ្ជកម្មរបស់ក្រសួង
ឧស្សាហ-ពាណិជ្ជកម្មវៀតណាមបានសហការជាមួយសភាពាណិជ្ជកម្មក្រុងគែ
រៀបចំសិក្ខាសាលាឧទ្ទេសនាមអំពីទីផ្សារក៏ដូចជាឱកាសអាជីវកម្មមុខទំនិញ
កសិផលនិងជលផលវៀតណាម។
ដំណាងរបស់សម្ព័ន្ធក្រុមហ៊ុននិងក្រុមហ៊ុនពាណិជ្ជកម្មអេហ្ស៊ីបជាង៣០បាន
ចូលរួមសិក្ខាសាលានិងសម្ដែងបំណងនាំចូលមុខទំនិញកសិផលនិងជលផលពី
វៀតណាម។ ក្នុងឱកាសនេះដែរ អង្គភាពអាជីវកម្មមួយចំនួនបានស្នើរជាមួយ
ក្រសួងឧស្សាហ-ពាណិជ្ជកម្មនិងក្រសួងស្ថាប័នទាក់ទិននានារបស់វៀតណាម
ពិនិត្យល្អគុណភាពទំនិញកសិផលនាំចេញ ទន្ទឹមនឹងនោះដោះស្រាយម៉ឹងមាត់
ចំពោះអង្គភាពអាជីវកម្មក្នុងប្រទេសមានអំពើរកេងបន្លំពាណិជ្ជកម្មសំដៅធ្វើឲ្យ
ស្អាតបរិយាកាសអាជីវកម្មរវាងប្រទេសទាំងពីរ៕