៥២ថ្ងៃជាប់ៗគ្នាហើយដែលវៀតណាមមិនមានករណីឆ្លង Covid-19 នៅក្នុងសហគមន៍ ទ្វីបអាមេរិកបន្តជាចំណុចក្ដៅគគុកនៃជំងឺរាតត្បាតនេះ

(VOVWORLD) - វៀតណាមក៏បានព្យាបាលជាសះស្បើយសម្រាប់អ្នកជំងឺ Covid-19 ចំនួន៣០៧/៣២៩នាក់។ 

យោងតាមព័ត៌មានពីគណៈកម្មការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19  គិតរហូតដល់វេលាម៉ោង៦ព្រឹកថ្ងៃទី៧ មិថុនា វៀតណាមបានឆ្លងកាត់រយៈពេល៥២ថ្ងៃជាប់ៗគ្នាហើយដែលមិនរកឃើញករណីឆ្លងជំងឺ Covid-19 ថ្មីណាមួយនៅក្នុងសហគមន៍ឡើយ។ វៀតណាមក៏បានព្យាបាលជាសះស្បើយសម្រាប់អ្នកជំងឺ Covid-19 ចំនួន៣០៧/៣២៩នាក់។ អ្នកជំងឺនៅសេសសល់ចំនួន២២នាក់កំពុងសម្រាកព្យាបាលនៅតាមមន្តីរពេទ្យថ្នាក់ខេត្តនិងមជ្ឈឹម ដោយមានសុខភាពស្ថិរភាព។

ក្នុងពេលជាមួយគ្នានោះ យោងតាមគេហទំព័រ worldometers.info បានធ្វើបច្ចុប្បន្នកម្មថា គិតរហូតដល់វេលាម៉ោង៨ព្រឹកថ្ងៃទី៧ មិថុនា ពិភពលោកបានកត់ត្រាករណីឆ្លងជំងឺ Covid-19 សរុបជាង៦,៩លាននាក់ ក្នុងនោះអ្នកស្លាប់មានចំនួន៤០១.៩៧៨នាក់។ ទ្វីបអាមេរិកបន្តជាចំណុចក្ដៅគគុកនៃជំងឺ Covid-19។ អាមេរិកនៅតែជាប្រទេសដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតដោយមាន អ្នកឆ្លងជំងឺជាង១,៩លាននាក់ និងអ្នកស្លាប់ចំនួន១១២.០៩៦នាក់ ខណៈដែលមិកស៊ីកូជាប្រទេស ដែលមានបរិមាណករណីឆ្លងជំងឺថ្មីខ្ពស់បំផុតក្នុងរយៈពេល២៤ម៉ោងកន្លងទៅ ដោយមាន៣៥៩៣ករណី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ