ADB សន្យារួមដំណើរជាមួយទីក្រុងហូជីមិញអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនគរ

(VOVWORLD) - ទីក្រុងហូជីមិញ ជានិច្ចកាលយកចិត្តទុកដាក់និងអនុវត្តន៍កិច្ចសន្យា ដែលត្រូវបានចុះហត្ថលេខាជាមួយដៃគូរបស់ខ្លួន ជាពិសេសគឺជាមួយ ADB ព្រមទាំងឲ្យដឹងថែមទៀតថា រដ្ឋាភិបាលវៀតណាមកំពុងត្រួតពិនិត្យឡើងវិញនូវ គម្រោងការណ៍មានទុន ODA សំដៅធានាឲ្យប្រភពទុននេះត្រូវបានប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាព នាំមកនូវផលប្រយោជន៍ដល់សង្គម។
ADB សន្យារួមដំណើរជាមួយទីក្រុងហូជីមិញអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនគរ - ảnh 1 ទិដ្ឋភាពនៃជំនួបធ្វើការរវាងភាគីទាំងពីរ (រូបថត៖ hcm.gov.vn)


នាយប់ថ្ងៃទី១ កុម្ភៈ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Tran Vinh Tuyen បានទទួលជួបនាយកជាតិធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី (ADB) ប្រចាំវៀតណាមលោក Eric Sidwick។ នៅទីនេះ លោក Tran Vinh Tuyen អះអាងថា ទីក្រុងហូជីមិញ ជានិច្ចកាលយកចិត្តទុកដាក់និងអនុវត្តន៍កិច្ចសន្យាដែលត្រូវបានចុះហត្ថលេខាជាមួយដៃគូរបស់ខ្លួន ជាពិសេសគឺជាមួយ ADB ព្រមទាំងឲ្យដឹងថែមទៀតថា រដ្ឋាភិបាលវៀតណាមកំពុងត្រួតពិនិត្យឡើងវិញនូវ

គម្រោងការណ៍មានទុន ODA សំដៅធានាឲ្យប្រភពទុននេះត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព នាំមកនូវផលប្រយោជន៍ដល់សង្គម។នាយក ADB ប្រចាំវៀតណាមលោក Erick Sidwick អះអាងថា នឹងរួមដំណើរជាមួយទីក្រុងហូជីមិញ ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនគរ ដើម្បីរួមចំណែកទៅក្នុងការអភិវឌ្ឍរួមរបស់ទីក្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ