ALនឹងដាក់ជូនពង្រាងសេចក្កីសម្រេចចិត្តប្រឆាំងអ៊ីស្រាអ៊ែលទៅកាន់អ.ស.ប

ALនឹងដាក់ជូនពង្រាងសេចក្កីសម្រេចចិត្តប្រឆាំងអ៊ីស្រាអ៊ែលទៅកាន់អ.ស.ប - ảnh 1
ប៉ូលីសអ៊ីស្រាអ៊ែលនៅកន្លែងកើតមានឡើងការវាយប្រហារ១
(រូបថតៈAFP/TTXVN )


(VOVworld)-សម្ព័ន្ធអារ៉ាប់ (AL)នាថ្ងៃទី៩មិនាបានឲ្យដឹងថា នឹងដាក់ជូនឡើង ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ពង្រាងសេចក្តីសម្រេចចិត្តថ្មី ដោយអំពាវនាវ បញ្ឈប់ការទន្ទ្រានកាន់កាប់របស់អ៊ីស្រាអ៊ែលចំពោះដំបន់ដែនដីរបស់ប៉ាឡេ​ស្ទីននិងតំបន់អារ៉ាប់ផ្សេងទៀត។ ពង្រាងសេចក្តីសម្រេចនេះ ក៏បានអំពាវនាវ​អ៊ីស្រាអ៊ែលដកចេញពីបណ្តាតំបន់ដែលកំពុងទន្ទ្រានកាន់កាប់ក្នុងនោះមាន
ត្រើយខាងលិច Jerusalem ខាងកើត តំបន់ខ្ពង់រាប Golan និងបណ្តាតំបន់នៅភាគ
ខាងត្បូង Libanon ព្រមទាំងសង្កត់ធ្ងន់នូវភាពចាំបាច់នៃការស្វែងរកដំណោះ ស្រាយយុត្តិធម៌សម្រាប់បញ្ហាជនភៀសខ្លួនប៉ាឡេស៊ីន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ