AMMTC ១៨៖ វៀតណាមដាក់ចេញសំណើលើការងារបង្ការនិងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
Tran Tuan, Ho Hai - VOV ឡាវ -  
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី១៨ ស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន (AMMTC ១៨) ដែលប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីម្សិលមិញ ឧត្តមសេនីយឯក Luong Tam Quang រដ្ឋមន្ត្រីក្រសួងនគរបាល វៀតណាមបានដាក់ចេញសំណើរជាច្រើន ស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។
គណៈប្រតិភូចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី១៨ ស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន (រូបថត៖ PV/VOV-Vientiane) |
តាមរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក Luong Tam Quang បណ្តាប្រទេសក្នុងប្លុកត្រូវបង្កើនការចែករំលែក និងគាំទ្រក្នុងការប្រមូលព័ត៌ មានអំពីឧក្រិដ្ឋកម្ម; ជំរុញការសម្របសម្រួលការស៊ើបអង្កេតរួមគ្នា សម្រាប់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។ ទន្ទឹមនឹងនោះ ពង្រឹងការសម្របសម្រួលក្នុងការយល់ដឹងអំពីស្ថានភាព និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម។ ផ្សព្វផ្សាយយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីការគំរាមកំហែងដែលអាចកើតមានពីឧក្រិដ្ឋកម្មឆ្លងដែន។ លោករដ្ឋមន្ត្រី Luong Tam Quang ក៏បានស្នើឱ្យប្រទេសនានាបង្កើនប្រសិទ្ធភាពក្នុងការធ្វើចំណាត់ការចំពោះសំណើរផ្តល់ជំនួយផ្លូវច្បាប់ទៅវិញទៅមក លើបញ្ហាព្រហ្មទណ្ឌ និងការធ្វើបត្យាប័ន ការផ្ទេរ និងការចាប់ខ្លួនឧក្រិដ្ឋជនក្នុងចំណោមប្រទេសអាស៊ាន។ ជាមួយគ្នានេះ ជំរុញកិច្ចសហប្រតិបត្តិការស្រាវជ្រាវ អនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ ជួយគ្នាទៅវិញទៅមកក្នុងការបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ ដើម្បីបម្រើការងារបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។
សន្និសីទ AMMTC លើកទី ១៨ បានចេញសេចក្តីថ្លែងការណ៍រួមទីក្រុងវៀងចន្ទន៍ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់ ដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំការងារតាមអ៊ីនធឺណិត; ឯក ភាពលើខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿង ញៀនខុសច្បាប់ និងសារធាតុគីមីមុនគេ ដើម្បីពង្រឹងការប្តេជ្ញាចិត្តរួមគ្នាក្នុងការទប់ស្កាត់ និងប្រឆាំងការផលិតគ្រឿងញៀន ការដោះស្រាយ ការ ជួញដូរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់៕
Tran Tuan, Ho Hai - VOV ឡាវ