CICA អំពាវនាវឲ្យកូរ៉េខាងជើងលុបចោលកម្មវិធីអាវុធនុយក្លេអ៊ែរ
CICA អំពាវនាវឲ្យកូរ៉េខាងជើងលុបចោលកម្មវិធីអាវុធនុយក្លេអ៊ែរ (Image: VNA)
|
(VOVworld) – ថ្លែងមតិនៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកូរ៉េខាងត្បូង នាថ្ងៃទី ២៨
មេសា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Park Geun Hye បានឲ្យដឹងថា៖
ព្យុងយ៉ាង អាចដំណើរការសាកល្បងនុយក្លេអ៊ែរមុនពេលមហាសន្និបាត
លើកទី ៧ បក្ស ពលករសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។
តាមលោកស្រី Park Geun Hye ថា៖ ទង្វើនេះនឹងបង្ករឿងហេតុដ៏គ្រោះថ្នាក់
ដែលធ្វើឲ្យសន្តិសុខក្នុង តំបន់កាន់តែអាក្រក់ទៅៗ។ លោកស្រី Park Geun
Hye បានណែនាំរដ្ឋាភិបាលកូរ៉េខាងត្បូងត្រៀមខ្លួនជាស្រេចទប់ទល់នឹង
ទង្វើបង្ករឿងហេតុណាមួយពីព្យុងយ៉ាងដើម្បីធានាសន្តិសុខជាតិ។
នាថ្ងៃដដែល នៅសន្និសីទរដ្ឋមន្ត្រីការបរទេសលើកទី ៥ សន្និសីទគួប្សំ
ធ្វើសកម្មភាព និងវិធានការកសាងទំនុកទុកចិត្តទ្វីបអាស៊ី CICA ក៏បាន
អំពាវនាវឲ្យកូរ៉េខាងជើងលុបចោលកម្មវិធីអាវុធនុយក្លេអ៊ែរផងដែរ៕