COP 24 ចេញពង្រាងសេចក្តីថ្លែងការណ៍រួមបន្ទាប់ពីធ្វើការចរចាជាច្រើនថ្ងៃយ៉ាងតានតឹង

(VOVWORLD) - ដោយមិនអើពើដល់រាល់ការខ្វែងគំនិតនោះ អ្នកចរចាមកពីជិត ២០០ ប្រ ទេសជុំវិញពិភពលោកដែលចូលរួមកិច្ចប្រជុំស្តីពីការប្រែប្រួលអាកាសធាតុ COP24 នៅប្រទេស ប៉ូឡូញ កាលពីថ្ងៃទី ១៤ ខែធ្នូ បានចេញពង្រាងសេចក្តីថ្លែងការណ៍រួមមួយដើម្បីប្រតិបត្តិកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការគ្រប់គ្រងកំដៅពិភពលោក។
COP 24 ចេញពង្រាងសេចក្តីថ្លែងការណ៍រួមបន្ទាប់ពីធ្វើការចរចាជាច្រើនថ្ងៃយ៉ាងតានតឹង - ảnh 1ទិដ្ឋភាពនៃសន្និសីទរបស់ភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP 24) 

នេះត្រូវបានគេចាត់ទុកថាជាសញ្ញាវិជ្ជមាន បន្ទាប់ពីរយៈពេលពីរសប្តាហ៍នៃការចរចារយ៉ាងតានតឹងនៅសាលប្រជុំ។  ប្រទេសភាគច្រើនចូលរួមការចរចាសុទ្ធតែបានបញ្ជាក់សាជាថ្មីពីការគាំទ្ររបស់ខ្លួនចំពោះរបាយការណ៍របស់គណកម្មាធិការអន្តររដ្ឋាភិបាល ស្តីពីការប្រែប្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិដែលកំណត់ការឡើងកម្តៅរបស់ផែនដី។

នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំនេះ ភាគីនានាបានឯកភាពដែរថា ប្រទេសឈីលីនឹងជាម្ចាស់រៀបចំកិច្ចប្រជុំ COP 25 ជាបន្ទាប់នៅចុងឆ្នាំ ២០១៩ ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ