Covid-19៖ ស្ថានទូតវៀតណាមប្រចាំនៅអាមេរិកផ្តល់អាទិភាពលើការគាំពារពលរដ្ឋ
(VOVWORLD) - បច្ចុប្បន្ននេះ ស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋ អាមេរិកនិងការិយាល័យតំណាងរបស់ខ្លួននៅសហរដ្ឋអាមេរិក បានទទួលសំណើសូមវិលត្រឡប់មកវៀតណាមជិត ១០០០ ហើយបានដាក់ ជូនទីភ្នាក់ងារពាក់ព័ន្ធក្នុងប្រទេសដើម្បីធ្វើការពិចារណានិងប្រតិបត្តិ ។
ទិដ្ឋភាពនៃជំនួបពិភាក្សាតាមរយៈប្រព័ន្ធវីដេអូ |
នៅឯជំនួបនេះ តំណាងចូលរួមបានចែករំលែកអំពីការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់គ្រប់វិស័យ នៃជីវភាពរស់នៅ ហើយនិស្សិតគឺជាក្រុមងាយរងគ្រោះបំផុត។ រហូតមកដល់បច្ចុប្បន្ន រដ្ឋាភិ បាលសហរដ្ឋអាមេរិកមិនមាន គោលនយោ បាយបង្ខំពលរដ្ឋឬនិស្សិតបរទេស ឱ្យចាកចេញពីសហរដ្ឋអាមេរិកនោះទេ។
ទាក់ទង់នឹងបញ្ហាដែលសាធា រណៈជនកំពុងផ្តោតការយកចិត្តទុកដាក់ នោះគឺការបើកជើង ហោះហើរពាណិជ្ជកម្ម ដើម្បីបញ្ចូនពលរដ្ឋនិងនិស្សិតវៀតណាមវិលត្រឡប់មកប្រទេសវៀតណាមវិញនោះ ឯកអគ្គរដ្ឋទូត លោក Ha Kim Ngoc បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមបានប្រគល់ឲ្យទីភ្នាក់ងារពាក់ព័ន្ធ ដើម្បីពិភាក្សាស្វែងរកនូវដំណះស្រាយដោយឈរលើមូលដ្ឋាននៃការធានាឱ្យបានសមត្ថភាពដាក់នៅដាច់ដោយឡែកសមស្របក្នុងប្រទេស រួមទាំការព្យាបាលវេជ្ជសាស្ត្រនិងការត្រួតពិនិត្យជំងឺ Covid-19 នៅវៀតណាមទៀតផង។ រដ្ឋាភិបាលវៀតណាមមានការណែនាំជាក់លាក់សម្រាប់មុខសញ្ញាអាទិភាព នៅពេលអនុវត្តន៍ការហោះហើរដើម្បីជូនពលរដ្ឋត្រឡប់មក វៀត ណាម។ បច្ចុប្បន្ននេះ ស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកនិងការិយាល័យតំណាងរបស់ខ្លួននៅសហរដ្ឋអាមេរិក បានទទួលសំណើសូមវិលត្រឡប់មកវៀតណាមជិត ១០០០ ហើយបានដាក់ជូនទីភ្នាក់ងារពាក់ព័ន្ធក្នុងប្រទេសដើម្បីធ្វើការពិចារណានិងប្រតិបត្តិ៕