COVID-19៖ អ្នកស្លាប់ទូទាំងពិភពលោកលើសពី ៧០.០០០ នាក់និងជិត ១,៣ លាននាក់បានឆ្លងជំងឺ

(VOVWORLD) - យោងតាមគេហទំព័រស្ថិតិ worldometers.info បានបង្ហាញថា គិតរហូតម៉ោង ២២៖០០ ថ្ងៃទី ៦ ខែមេសា (តាមម៉ោងវៀតណាម) អ្នកឆ្លងវីរុស SARS-CoV-2  មានចំនួន ១,២៩០,៨៩៦ នាក់នៅទូទាំងពិភពលោក ដែលក្នុងនោះអ្នកស្លាប់មានចំនួន ៧០.៦៥៣ នាក់ ហើយអ្នកជំងឺជាបានសះស្បើយមានចំនួន ២៧២.១៥៥ នាក់។ ជំងឺរាតត្បាត Covid-19 បានឆ្លងរីករាលដាលដល់ប្រទេសនិងតំបន់ដែនដីចំនួន ២០៨ ផងដែរ។
COVID-19៖ អ្នកស្លាប់ទូទាំងពិភពលោកលើសពី ៧០.០០០ នាក់និងជិត ១,៣ លាននាក់បានឆ្លងជំងឺ - ảnh 1 បុគ្គលិកពេទ្យដែលធ្វើការនៅតាមមន្ទីរពេទ្យតាមមូលដ្ឋាននៅទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ (ប្រភព៖ AFP / TTXVN)

សហរដ្ឋអាមេរិកនៅតែនាំមុខគេលើពិភពលោកដោយមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៣៨.៨៩៩ នាក់ បន្ទាប់មកគឺប្រទេសអេស៉្បាញមានចំនួន លើសពី ១៣៥.០០០ នាក់ រីឯប្រទេសអ៊ីតាលីមានអ្នកឆ្លងជិត ១២៩.០០០ នាក់ផងដែរ។

ទន្ទឹមនឹងនេះ ករណីឆ្លងជំងឺ Covid-19 នៅប្រទេសរុស្ស៊ី បានកើនឡើងដល់កម្រិតកំណត់ត្រាដោយមានអ្នកឆ្លងជំងឺជិត ១.០០០ ករណីក្នុងមួយថ្ងៃ នៅខេត្ត/ក្រុងចំនួន ៤៩ ទូទាំងប្រទេស។

នៅទ្វីបអាហ្វ្រិកវិញ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងរបស់អាហ្រ្វិក បានជូនដំណឹងថា អ្នកស្លាប់ដោយសារជម្ងឺ COVID-19 នៅទ្វីបនេះបានកើនឡើងដល់ ៤១៤ នាក់ ក្នុងនោះអ្នកឆ្លងបានកើនឡើងដល់ ៩.១៧៨ នាក់ ហើយករណីជាសះស្បើយមានចំនួន ៨១៣ នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ