Da Nang - ទីក្រុងមានលទ្ធភាពទប់ទល់នឹងបំរ៉ែបំរួលរបស់អាកាសធាតុ

Da Nang - ទីក្រុងមានលទ្ធភាពទប់ទល់នឹងបំរ៉ែបំរួលរបស់អាកាសធាតុ  - ảnh 1
ទីក្រុង Da Nang  ឈរលំដាប់ថ្នាក់ទី ៣៣ ក្នុង បណ្ដាញទីក្រុងមានលទ្ធភាព
ទប់ទល់នឹងបំរ៉ែងបំរួលរបស់អាកាសធាតុ ក្នុងចំណោមទីក្រុងចំនួន ១០០ (Image: VOV)

(VOVworld) – ទីក្រុង Da Nang  (ភាគកណ្ដាលវៀតណាម) ឈរលំដាប់ថ្នាក់ទី ៣៣ ក្នុង បណ្ដាញទីក្រុងមានលទ្ធភាពទប់ទល់នឹងបំរ៉ែងបំរួលរបស់អាកាសធាតុ ក្នុងចំណោម
ទីក្រុងចំនួន ១០០ ដែលមូលនិធិអាមេរិក Rockerfeller ផ្តល់កញ្ចាប់ ប្រាក់ជំនួយ ១
លាន ដុល្លាអាមេរិក។ តាមនោះ ទីក្រុង Da Nang  នឹងទទួលបានចំណះដឹងជំនាញ
បទពិសោធន៍និងប្រភពធនធានមនុស្សដើម្បីកសាងយុទ្ធសាស្ត្រទប់ទល់នឹងបំរ៉ែ បំរួលរបស់អាកាសធាតុក្នុងសតិវត្សទី ២១។ អនុប្រធានគណៈកម្មាធិការប្រជាជន
ទីក្រុង Da Nang  លោក Phung Tan Viet បានឲ្យដឹងថា៖

“យើងខ្ញុំចែករំលែកនិងរៀនសូត្របទពិសោធន៍របស់បណ្ដាទីក្រុងក្នុងតូបដែលត្រូវ
បានជ្រើសរើស។ តាមរយៈនោះ ការទទួលខុសត្រូវរបស់យើងខ្ញុំនឹងត្រូវបានលើក កំពស់ចំពោះការទប់ទល់នឹងបំរ៉ែបំរួលរបស់អាកាសធាតុដើម្បីកាត់បន្ថយ ផល
វិបាកទាំងខាងមនុស្សនិងសម្ភរៈ។ យើងខ្ញុំនឹងមានផែនការធ្វើសកម្មភាពជាក់
ស្តែងក្នុងរយៈពេលយ៉ាងឆាប់ៗ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ